ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដុតបំផ្លាញរថយន្តតូរីស០៤គ្រឿង ដែលកែច្នៃដឹកឈើល្មើសច្បាប់

    BY Khmernote Media July 26, 2019
    ដុតបំផ្លាញរថយន្តតូរីស០៤គ្រឿង ដែលកែច្នៃដឹកឈើល្មើសច្បាប់

    ក្រចេះ៖ នៅវេលាម៉ោង ១៤ និង២០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការដុតបំផ្លាញចោលវត្ថុតាងចាប់យក (រថយន្ដទូរីសកែច្នៃសម្រាប់ដឹកជញ្ជូនឈើ) ចំនួន៤គ្រឿង នៅចំណុចនិយាការ (617800-1386021) ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្រុមការងារបង្រ្កាបបាន៖

    ១.ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
    ២.ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
    ៣.ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងស្ថិតនៅភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay