អាណិតណាស់! សពមន្រ្តីយោធាវ័យក្មេងទាំង២ ដែលបានរកឃើញ ពេលនេះបានដឹកជញ្ជូនទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី
សពយុវជនជាយោធិនទាំង២ ត្រូវបានប្រគល់ជូនក្រុមគ្រួសារហើយនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។ ដោយសពយុវជន សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានរកឃើញហើយនៅវេលាម៉ោង ៧និង៤០នាទីព្រឹក នៅចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកសព យុវជន ភីនី ដាលី អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទី ចម្ងាយពីគ្នាជាង១០០ម៉ែត្រ។
ដោយសាកសពទាំង២ត្រូវបានដឹកតាមទូកយកមកដាក់នៅចំណុចអូរកាំផា និងវេចខ្ចប់ដាក់ឡានរួចរាល់ដើម្បីដឹកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា ក្នុងនោះក៏មានវត្តមានរបស់ក្រុមគ្រួសារនៃសពបានឈររង់ចាំទទួលសពពោរពេញដោយក្តីទុក្ខសោក។ គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខនយោធាទាំង២រូបដែលមានស្នាដៃការពារជាតិមាតុភូមិទៅកាន់សុខគតិភព៕




