ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កញ្ញារីទ្ធ បំភ្លឺចំពោះឃ្លាដែលថា “អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ”

    BY Khmernote Media July 26, 2019
    ឯកឧត្តម ខៀវ កញ្ញារីទ្ធ បំភ្លឺចំពោះឃ្លាដែលថា  “អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ”

    ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបំភ្លឺចំពោះឃ្លាដែលថា “អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ” ។ មូលហេតុដែលនាំឲ្យការបំភ្លឺនេះដោយសារតែឯកឧត្តម ខៀវ កញ្ញារីទ្ធ មិនចង់ឲ្យអ្នកសារព័ត៌មានមួយចំនួនដែលពុំបានដឹងច្បាស់មានការយល់ច្រលំ ។ ដោយឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបំភ្លឺនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖

    “ធម្មតាមិនសូវសរសេរវែងទេក្នុងហ្វេសប៊ុក តែប៉ុន្មានថ្ងៃនេះ ឃើញមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នូវសំដីរបស់ខ្ញុំដែលគេកាត់ចេញមួយកំណាត់ (ហើយប្រព័ន្ធផ្សព្វផ្សាយជាតិក៏ដកស្រង់មកផ្សាយតាមគេដែរ) ដោយច្បិចយកតែពាក្យខ្ញុំដែលថា អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ ។ ខ្ញុំមានកាតព្វកិច្ចបំភ្លឺចំណុចនេះ ដើម្បីចៀសវាងអ្នកកាសែតវ័យក្មេងយើង និង ពិសេសអ្នកកាសែតដែលមិនបានចូលសាលា មានការភ័ន្តច្រលំនាំដល់មានកំហុស ។ ដំបូង ខ្ញុំចង់បញ្ជាក់ថា អ្នកកាសែតគឺជាពលរដ្ឋម្នាក់ ជាពលរដ្ឋម្នាក់មានន័យថានៅក្រោមច្បាប់របស់រដ្ឋដែលខ្លួនកំពុងរស់នៅ ឬ កំពុងបំពេញសកម្មភាព ។

    រដ្ឋបានផ្តល់សិទ្ធិមួយចំនួនដល់អ្នកកាសែត ព្រោះនេះជាអ្នកដែលបំរើសកម្មភាពសង្គមមួយ (ស្វែងរកព័ត៌មានពិត) ។ នៅពេលអ្នកកាសែត«សំដែងមតិ» នេះ គេមិនអាចយកអ្នកកាសែតទៅដាក់ពន្ធនាគារបានទេ តែការ«សំដែងមតិ» មិនរាប់បញ្ចូល «ការមួលបង្កាច់ ការបរិហារកេរ្តិ៍….» ទេ ។ មួយវិញទៀត គេមិនត្រូវប្តឹងស្មេរអត្ថបទទេ តែគេប្តឹងត្រឹមតែនិពន្ធនាយក ចាងហ្វាងស្ថានីយ៍ (វិទ្យុ ឬ ទូរទស្សន៍) ឬ អ្នកដែលទទួលសិទ្ធិអោយចេញផ្សាយតែប៉ុណ្ណោះ ព្រោះបើគ្មានការអនុញ្ញាតពីអ្នកទាំងនេះ គំនិតស្មេរនៅត្រឹមតែលើក្រដាសតែប៉ុណ្ណោះ ។ ហេតុនេះ ហើយ បានជាខ្ញុំនិយាយពីរឿងអ្នកកាសែតមិនជាប់ពន្ធនាគារព្រោះការ«សំដែងមតិ» ដោយមិនរាប់បញ្ចូលអ្នកផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ព្រោះអ្នកទាំងនេះ បញ្ចេញអត្ថបទដោយខ្លួនឯង ទៅសាធារណជន ដោយមិនមានការទទួលខុសត្រូវរួមណាមួយទេ ដែលទាមទារនូវលិខិតបទដ្ឋានថ្មី” ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay