ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាកសពយោធិន២រូបវ័យក្មេង ដែលគេរកឃើញ ពេលនេះត្រូវបានដឹកជញ្ជូនទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ

    BY Khmernote Media July 26, 2019
    សាកសពយោធិន២រូបវ័យក្មេង ដែលគេរកឃើញ ពេលនេះត្រូវបានដឹកជញ្ជូនទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ

    កាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សាកសពយុវជនឈ្មោះ សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានត្រូវរកឃើញនៅចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកឯសាកសព យុវជន ភីនី ដាលី អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទីចម្ងាយពីគ្នាជាង១០០ម៉ែត្រប៉ុណ្ណោះ ហើយសពយុវជនទាំងពីរបានដឹកតាមទូកយកមកដាក់នៅចំណុចអូរកាំផា ដើម្បីរៀបចំពីធីសាសនា និងវិចខ្ចប់ដាក់ឡានរួចរាល់នៅវេលាម៉ោងជិត១២ថ្ងៃត្រង់នេះ និងបានដឹកជញ្ជូនទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា។

    គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខនយោធាទាំង២រូបដែលមានស្នាដៃការពារជាតិមាតុភូមិទៅកាន់សុខគតិភព៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay