អាគារ C7 របស់ The Olympia City បានបញ្ចប់ការឡើងគ្រោងអគារដល់ជាន់ទី២៥ហើយ ក្រោយចំណាយពេលជាង1ឆ្នាំ!
(ភ្នំពេញ)៖ បន្ទាប់ពីបើកគម្រោងសាងសង់កាលពីដើមខែវិចិ្ឆកា ឆ្នាំ២០១៦កន្លងមក គ្រោងអាគារ The Fortune Tower (C7) នៃគម្រោង ទីក្រុងអូឡាំព្យា ដែលជាគម្រោងអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទាន ផ្ទាល់ពី ធនាគារ កាណាឌីយ៉ាក.អ បានបញ្ចប់ការឡើងគ្រោងអគារដល់ជាន់ទី២៥ ហើយ ក្រោយចំណាយពេល សាងសង់ប្រមាណជាង១ឆ្នាំ នឹងកំពុងពន្លឿនការបញ្ចប់ការសាងសង់ជាស្ថាពរនាឆ្នាំ១០១៩នាពេលខាងមុខនេះ។ អគារC7 (The Fortune Tower) ជាអគារពាណិជ្ជកម្ម និង លំនៅដ្ឋានលំដាប់ថ្នាក់ Grade A ដែលមានគុណភាព និង រចនាសម្ពន័្ធបច្ចេកទេសពីវិស្វ័ករជនជាតិកូរ៉េ។ អគារC7បានចាប់ផ្តើមសាងសង់ចាប់ពីចុងឆ្នាំ2016 នឹងមកដល់ពេលនេះ គឺរយៈពេលជាងមួយឆ្នាំ ហើយដែលអគារC7 (The Fortune Tower) បានបង្ហាញវត្តមានក្នុងចំណោមបណ្តុំអគារទំនើបៗនៃគម្រោង ទីក្រុងអូឡាំព្យា។

ថ្លែងនៅក្នុងកម្មវិធី The Topping out of C7 building (ការបញ្ចប់គ្រោងអាគារ C7) របស់គម្រោង The Olympia City នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក Jang Hong Suk ដែលជា planning manager នៃអគារC7 បានធ្វើការបង្ហាញពីគម្រោង អគារ C7(The Fortune Tower)ថាអគារC7 នឹងក្លាយជាអគារការិយាល័យ និងលំនៅដ្ឋានលំដាក់ថ្នាក់Grade A ដែលអាចធ្វើការប្រកួតប្រជែងគុណភាពនិងរចនាបទជាមួយអគារពាណិជ្ជកម្មទំនើបៗនៃទីក្រុងភ្នំពេញ។ គួបញ្ជាក់ផងថាអគារC7បានលក់អស់ ប្រមាណ ជាង៧០% ហើយ នឹងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន។ លក្ខណៈពិសេសនៃអគារ C7 (The Fortune Tower) គឺជាអគារពាណិជ្ជកម្មទំនើប ដែលអាចស្នាក់នៅក៏បានធ្វើការបានក៏ដែលហៅថាប្រភេទSOHO ( Small Office Home Office)ដែលខុសពីអគារស្នាក់នៅប្រភេទ Condominiums ដែលបានតែស្នាក់នៅតែមួយមុខ។ អគារC7 (The Fortune Tower) មានបំពាក់ជណ្តើរយន្ត 10គ្រឿងដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជន មានកន្លែងទទួលភ្ញៀវធំទូលាយតាមលក្ខណៈស្តង់ដា។ សូមបញ្ជាក់ផងថាគម្រោងទីក្រុងអូឡាំព្យាបានចាប់ផ្ដើមសាងសង់ឆ្នាំ២០១៣ លើផ្ទៃដីសរុបប្រមាណ6,5ហិកតា ដែល បណ្ដុំទៅដោយអគារខុនដូកំពស់២០ជាន់ចំនួន៥អាគារ, អគារការិយាល័យនិងលំនៅដ្ឋានកំពស់២៥ ជាន់ចំនួន១អាគារ, ផ្សាទំនើប សណ្ឋាគារ អគារពាណិជ្ជកម្មទំនើប ជាមួយរចនាបទនិង គុណភាព កម្រិតស្ដង់ដារ។

ទីក្រុងអូឡាំព្យា មានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលគ្រោងនឹងបង្កើត ជាទីក្រុងពាណិជ្ជកម្ម និងអាជីវកម្មចម្រុះ ប្រកបដោយ ប្រណិតភាព សុវត្ថិភាព និងផាសុកភាព។ ទីក្រុងអូឡាំព្យា បានទទួលពានរង្វាន់អចលនាទ្រព្យ ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦ (Cambodia Property Awards 2016) គឺពានរង្វាន់Best Mixed-Use Development។ សូមបញ្ជាក់ថាក្រុមហ៊ុន វិនិយោគទុន អណិកជនកម្ពុជា ហៅកាត់ថា OCIC (Overseas Cambodia Investment Corporation) ជាក្រុមហ៊ុនឈានមុខគេ លើវិស័យសាងសងសំណងនៅកម្ពុជា។សំរាប់ព័តមានលំអិតសូមលោកអ្នកធ្វើការទាក់ទងមកលេខ 023 2222 08 / 023 2222 09



