ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលតែកន្លះឆ្នាំ ពលរដ្ឋជាង១ពាន់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយខេត្ត-ក្រុង៣នេះមានគ្រោះថ្នាក់ច្រើនជាងគេ

    BY Khmernote Media July 26, 2019
    រយៈពេលតែកន្លះឆ្នាំ ពលរដ្ឋជាង១ពាន់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយខេត្ត-ក្រុង៣នេះមានគ្រោះថ្នាក់ច្រើនជាងគេ

    កំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ៦ខែដើមឆ្នាំ២០១៩នេះ ៣៣%នៃចំនួនកម្មករបានទទួលគ្រោះថ្នាក់ចរាចរណ៍ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅមានតែ១៧%។

    នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបររថយន្តដឹកកម្មករប្រមាណជិត ១០០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ ជីន យី ហ្គាមែន (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មានប្រសាសន៍បន្តថា យើងមកថ្ងៃនេះ គឺការអនុវត្តជំហ៊ានទី១ ដើម្បីពន្យល់អោយពួកគាត់ (អ្នកបើកបររថយន្តដឹកកម្មករ) យល់ថា ការបើកបរគឺការទទួលខុសត្រូវចំពោះមុខច្បាប់ ការទទួលខុសត្រូវលើវាសនាខ្លួន ហើយនឹងលើវាសនាអ្នកដទៃ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា “រយៈប៉ុន្មានថ្ងៃនេះចំនួនអ្នកបើកបរម៉ូតូដែលបង្ខំអោយពាក់មួយសុវត្ថិភាពមានចំនួនជិត២ម៉ឺននាក់ហើយ ដែលកម្លាំងនគរបាលឃាត់អោយរកមួកសុវត្ថិភាពមកពាក់ ហើយទើបអោយបន្តដំណើរទៅមុខទៀត”។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា កម្មករត្រូវចេះច្បាប់ចេះបើកកបរ និងសូមបើកបរដោយមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ទើបបើកបរប្រកបដោយសុវត្ថិភាព។

    សូមជម្រាបថា ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ២១៧១លើក បណ្ដាលឲ្យស្លាប់ ១០៣៣នាក់ ក្នុងនោះជាង៧រយនាក់ជាអ្នកជិះម៉ូតូ, របួស៣ ២២៤នាក់ ក្នុងនោះភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ មានគ្រោះថ្នាក់ច្រើនជាងគេ។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើន៥៣៨លើក ស្មើនឹង ៣៣ភាគរយ ស្លាប់កើន ១០៣នាក់ និងរបួសកើន ៨២៧នាក់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay