អន្តរជាតិ
ឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅប្លុកបុរីកីឡា
BY Khmernote Media
July 26, 2019
នាព្រឹកថ្ងៃ សុក្រ ១០រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក តោ វីរូ អភិបាលរងខណ្ឌ តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យរដ្ឋបាលនៅប្លុក បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ពេលប្រតិបត្តិការ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥នាក់ ក្នុងនោះមានម្នាក់ ជាជនអនាថា និងតេស្តទឹកនោមពិនិត្យឃើញថាមានប្រើប្រាស់នូវសារធាតុញៀន ត្រូវបានបញ្ជូនខ្លួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីចាត់ចែងតាមនីតិវិធី ។ ចំណែកជនសង្ស័យ០៤នាក់ទៀត ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនកម្លាំងបានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងមួយចំនួន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

