ព័ត៌មានជាតិ
អាជ្ញាធរ រុះរើប្រមូល តុ កៅអី ស្លាកយីហោ ដែលដាក់នៅលើចិញ្ចើមផ្លូវ ព្រមទាំងហៅម្ចាស់អាជីវកម្មធ្វើការអប់រំបញ្ឈប់ការលក់ដូរនៅលើចិញ្ចើមផ្លូវតទៅទៀត
BY Khmernote Media
July 27, 2019
អាជ្ញាធរខណ្ឌដូនពេញ បានធ្វេីការចុះប្រមូលសម្ភារៈមួយចំនួនដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ។ ដោយនៅយប់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តធ្វើការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ។
ដោយធ្វើការប្រមូលបានកៅអីអង្គុយចំនួន១៤ តុចំនួន០៣ និង ស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ និងមានអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចំនួន០២ ស្លាក ផងដែរ។ សំភារៈខាងលើត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញ ប្រមូលយកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីហៅម្ចាស់អាជីវកម្មទាំងនោះមកធ្វើការអប់រំណែនាំ បញ្ឈប់ការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ៕







ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ