ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចូលរួមផ្តល់កំលាំងចិត្ត! ណាក់ ស្រីណា នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី MISS UNITED NATION INTERNATIONAL នៅប្រទេសកាណាដា

    BY Khmernote Media July 27, 2019
    ចូលរួមផ្តល់កំលាំងចិត្ត! ណាក់ ស្រីណា នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី MISS UNITED NATION INTERNATIONAL នៅប្រទេសកាណាដា

    ណាក់ ស្រីណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។

    យ៉ាងណាមិញថ្មីៗនេះកញ្ញា ណាក់ ស្រីណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយកញ្ញាបានប្រកាសថាខ្លួននឹងតំណាងកម្ពុជា ចូលរួមការប្រកួត ​ក្នុង​កម្មវិធី​ Miss United Nation International pageant នៅទីក្រុងតូរុនតូ​ ប្រទេសកាណាដា​ ខាងមុខនេះ។ ដោយ ណាក់ ស្រីណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”នាងខ្ញុំ​តំណាង​អោយស្រ្តីកម្ពុជា​ នឹង​ចូលរួមប្រកួត​ក្នុង​កម្មវិធី​ Miss United Nation International pageant នៅទីក្រុងតូរុនតូ​ ប្រទេសកាណាដា​ ពេលនេះ​ខ្ញុំ​មានឱកាសបង្ហាញវប្បធម៍ដ៏ផូរផង់របស់កម្ពុជលេីឆាកអន្តរជាតិហេីយ សូមជួយលេីកទឹកចិត្តខ្ញុំផង”។

    ក្នុងនោះផងដែលក៏បានបេក្ខភាពកម្ពុជាមួយរូបទៀតនឹងចូលរួមប្រកួតតំណាងកម្ពុជា ជាមួយនឹង ណាក់ ស្រីណា គឺលោកស្រី ជា សូផលា ។ កម្មវិធីUnited Nation International pageant នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងតូរុនតូ​ ប្រទេសកាណាដា។

    គួរបញ្ចាក់ថា The United Nation Pageant នេះបង្កើតនៅឆ្នាំ២០១២ គោលបំណងនៃកម្មវិធីគឺផ្តោតទៅលើការងារស្ម័គ្រចិត្ត។ ដោយបេក្ខភាពដែលចូលរួមត្រូវមានការងារស័្មគ្រចិត្តសម្រាប់សហគមន៍របស់ខ្លួន។ ប្រសិនបើពួកគេត្រូវបានជ្រើសរើសដើម្បីតំណាងប្រទេស បេក្ខភាពទាំងនោះនឹងទទួលបាននាមមួយសម្រាប់ធ្វើការសង្គមជាបន្តទោះបីជាមិនជាប់ជាជ័យលាភីក៏ដោយ។ កម្មវិធីប្រកួតនេះមាន៤វគ្គគឺ ការសម្ភាសន៍, បង្ហាញម៉ូតូសម្លៀកបំពាក់, ឈុតតំណាងជាតិ និងឈុតរាត្រីសមោសរ ចំណែកឯឈុតហែលទឹកគឺមិនមានឡើយ៕

    អត្ថបទ៖ ណារ៉ែន

    Share This Post: