ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកស្គាល់ជើងខ្លាំងទាំង៥ សកម្មខាងគប់កញ្ចក់ឡានគេនៅតាមផ្លូវ

    BY Khmernote Media July 27, 2019
    មកស្គាល់ជើងខ្លាំងទាំង៥ សកម្មខាងគប់កញ្ចក់ឡានគេនៅតាមផ្លូវ

    ខេត្តកណ្តាល៖ យុវជន៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្តលើដងផ្លូវជាតិលេខ១ និងធ្វើសកម្មភាពឆក់តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ យ៉ាងសកម្ម។

    ជាក់ស្តែង កាលពីវេលាម៉ោង​ ០ និង៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លង ជនបង្កបានគប់កញ្ចក់ឡាន (កុងទីនរ័)​ ម៉ាក HYUNDAI ពណ៌ស ប្រភេទ V1 ស្លាកលេខ​ 3E-7178 បណ្តាលឲ្យបែកក្បាលតៃកុង ដែលហេតុការណ៍នេះកើតឡើងនៅចំណុចមុខវត្តមុន្នីសុវណ្ណនិមល(តមល់) ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ និងគប់កញ្ចក់រថយន្តកន្លែងផ្សេងទៀតនៅតាមដងផ្លូវជាតិលេខ១ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ព្រមទាំងធ្វើសកម្មភាពឆក់តាមដងផ្លូវជាហូរហែនៅស្រុកកៀនស្វាយ និង រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវ ល្បាតចល័តជាប្រចាំ ធ្វើការពួនស្ទាក់ រហូតឃាត់ខ្លួនក្រុមមុខសញ្ញាជនសង្សយ័ ខាងលើជាបន្តបន្ទាប់នៅយប់ថ្ងៃទី ២២ និង ព្រឹកថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០១៩ ។​ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay