ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដាយកែច្នៃចេញពីសំណល់ស្មាតហ្វូន សម្រាប់កីឡាអូឡាំពិក ឆ្នាំ២០២០ ក្នុងប្រទេសជប៉ុន ចេញរូបរាងជាស្ថាពរហើយ

    BY autoadmin July 27, 2019
    មេដាយកែច្នៃចេញពីសំណល់ស្មាតហ្វូន សម្រាប់កីឡាអូឡាំពិក ឆ្នាំ២០២០ ក្នុងប្រទេសជប៉ុន ចេញរូបរាងជាស្ថាពរហើយ

    មេដាយផលិតពីសំណល់កែច្នៃដែលនឹងត្រូវផ្ដល់ជូនដល់អ្នកឈ្នះក្នុងការប្រកួតអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ត្រូវបានដាក់បង្ហាញជាសាធារណៈហើយ។ ការរចនាសម្រាប់មេដាយត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃពុធ សម្រាប់ការប្រកួតនៅឆ្នាំក្រោយនេះ។ ការតាំងពិព័រណ៍មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅឯអគាររដ្ឋាភិបាលក្រុងតូក្យូ ក្នុងសង្កាត់ Shinjuku ប្រទេសជប៉ុន។

    មេដាយទាំងនេះត្រូវបានធ្វើពីលោហធាតុកែច្នៃ ដែលយកចេញពីទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត នៅទូទាំងប្រទេសជប៉ុន។ វាមានអង្កត់ផ្ចិត ៨៥មីលីម៉ែត្រ ហើយមានកម្រាស់ ១២មីលីម៉ែត្រ និងមានរូបរាងកោងរលោងចែងចាំងស្រស់ស្អាតមែនទែន។ កម្មវិធីដាក់បង្ហាញនេះមានការចូលរួមទស្សនាជាច្រើនពីភ្ញៀវទេសចរ ហើយនឹងមានបន្ដរហូតដល់ថ្ងៃទី៣១ ខែកក្កដា៕

    អត្ថបទ៖ លីដា

    Share This Post: