សេដ្ឋកិច្ចសម្បូរបែបដូចជាសិង្ហបុរី មិនគួរហៅថាជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលបានការលើកលែងពិសេសពី WTO ទេ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើកំណែទម្រង់ថ្មី។ ដោយលោកបាននិយាយថា សិង្ហបុរី និងប្រទេសអ្នកមានដទៃទៀត កំពុងកេងយកផលប្រយោជន៍នៅក្រោមស្លាកសញ្ញាថា ជា «ប្រទេសកំពុងអភិវឌ្ឍន៍» ដើម្បីទទួលបាននៅការលើកលែងពិសេសពី WTO ។ លោកទាមទារឱ្យមានការធ្វើកំណែទម្រង់ថ្មី ដើម្បីទប់ស្កាត់ប្រទេសដែលដាក់នាមខ្លួនថា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលផ្ទុយពីការពិត។

លោក ត្រាំ គាត់បានសរសេរនៅលើ Twitter ថា៖ « WTO បានខូចខ្ទេចខ្ទីអស់ នៅដែលបណ្តាប្រទេសមានបំផុតរបស់ពិភពលោក បន្លំថាខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចៀសវាងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងទទួលបានការលើកលែងពិសេស។ វានឹងគ្មានការធ្វើបែបហ្នឹងទៀតទេ!!!» ។ នៅក្នុងការបង្ហោះនោះផងដែរ លោក ត្រាំ បានបញ្ជាក់ថា នឹងឱ្យតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ធ្វើការដើម្បីបញ្ឈប់ការលើកលែងពិសេសដល់ក្រុមប្រទេស ដែលដាក់នាមខ្លួនជា «ប្រទេសកំពុងអភិវឌ្ឍន៍» ទាំងនោះ។
លោក ត្រាំ បានប្រាប់មក The Straits Times ថា៖ «ប្រទេសសិង្ហបុរីបានទទួលរួចមកហើយចំពោះប្រព័ន្ធជួញដូរសេរី និងបើកចំហដោយមានពន្ធគយតិចតួចលើទំនិញនាំចូល។ ជាពិសេសប្រទេសសឹង្ហបុរីមិនបានធ្វើឱ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនូវបទប្បញ្ញត្តិ និងករណីលើកលែង ដែលប្រទេសកំពុងអភិវឌ្ឍន៍ពិតប្រាកដអាចអំពាវនាវបាន ប្រកបដោយការគោរពពី WTO»៕



អត្ថបទ៖ លីដា