ព្រលានយន្តហោះសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខមួយល្អបំផុតក្នុងនៅពិភពលោក៦ឆ្នាំជាប់គ្នា
សឹង្ហបុរី៖ យោងតាមរបាយការណ៍នៃការស្ទង់មតិមួយបានបង្ហាញថា ព្រលានយន្តហោះ Changi របស់ប្រទេសសឹង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយ ជាព្រលានយន្តហោះ ដែលល្អបំផុតក្នុងនៅពិភពលោកក្នុងឆ្នាំ ២០១៨ នេះ ហើយតាមរយៈចំណាត់ថ្នាក់ប្រចាំឆ្នាំ ២០១៨ នេះទៀតសោធ វាបានធ្វើឲ្យព្រលានយន្តហោះមួយនេះគ្រងតំណែងលេខមួយអស់រយៈពេល ៦ ឆ្នាំ ជាប់ៗគ្នាហើយ។
ចំណាត់ថ្នាក់លេខពីរបានទៅលើព្រលានយន្តហោះ Incheon International Airport របស់ប្រទេសកូរ៉េខាងត្បូង និងលេខបីបានទៅលើព្រលានយន្តហោះ Tokyo Haneda International Airport របស់ប្រទេសជប៉ុន។ ព្រលានយន្តហោះ Changi របស់ប្រទេសសឹង្ហបុរីមានលក្ខណៈពិសេសជាច្រើនដូចជា មានរោងកុនសម្រាប់ទស្សនាដោយសេរី ២៤ ម៉ោង មានអាងហែលទឹកនៅលើដំបូលអគារ មានសួនមេអំបៅ មានសណ្ឋាគារ Crowne Plaza Changi ដែលមាន ៥៦៣ បន្ទប់ និងហាងលក់ទំនិញ និងអាហារល្បីៗជាច្រើននៅក្នុងនោះ។
សូមបញ្ជាក់តារាងចំណាត់ថ្នាក់ ត្រូវបានធ្វើឡើងដោយមានការស្ទង់មតិពីសំណាក់អ្នកដំណើរចំនួន ១៣,៧៣ លាននាក់នៅជុំវិញពិភពលោក។ តោះយើងទៅមើលតារាងចំណាត់ថ្នាក់ប្រលានយន្តល្អបំផុតក្នុងពិភពលោកទាំង ១០ ដូចខាងក្រោមនេះ៖
១.Singapore Changi Airport (ប្រទេសសឹង្ហបុរី)
២.Incheon International Airport (ប្រទេសកូរ៉េខាងត្បូង)
៣.Tokyo Haneda International Airport (ប្រទេសជប៉ុន)
៤.Hong Kong International Airport (ទីក្រុងហុងកុង)
៥.Hamad International Airport (ប្រទេសក្វាតា)
៦.Munich Airport (ប្រទេសអាឡឺម៉ង់)
៧.Chubu Centrair International Airport (ប្រទេសជប៉ុន)
៨.London Heathrow Airport (ប្រទេសអង់គ្លេស)
៩.Zurich Airport (ប្រទេសស្វីស)
១០. Frankfurt Airport (ប្រទេសអាឡឺម៉ង់)




អត្ថបទ៖ ភក្តី
ប្រភព៖ dailymail