ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពុងអង្គុយសារសងជាមួយសង្សារលើសួន ស្រាប់តែពស់ចឹកដៃ រត់ទៅពេទ្យពិនិត្យ ពេទ្យថាគ្មានជាតិពិស ស្ត្រីម្នាក់នេះក៏សម្រេចចិត្តយកពស់នោះធ្វើជាអាហារ

    BY Khmernote Media July 27, 2019
    កំពុងអង្គុយសារសងជាមួយសង្សារលើសួន ស្រាប់តែពស់ចឹកដៃ រត់ទៅពេទ្យពិនិត្យ ពេទ្យថាគ្មានជាតិពិស ស្ត្រីម្នាក់នេះក៏សម្រេចចិត្តយកពស់នោះធ្វើជាអាហារ

    ចិន៖ ថ្មីៗនេះកើតរឿងហួសចិត្តមួយដែលត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ដោយមាននារីអាយុ១៧ឆ្នាំម្នាក់កំពុងអង្គុយសាសងជាមួយសង្សារ ស្រាប់តែពស់ចឹកក៏ចាប់ពស់ទៅពេទ្យពិនិត្យ គ្រូពេទ្យប្រាប់ថាគ្មានជាតិពិស ក៏យកពស់នោះទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសារ។ រឿងនេះបានកើតឡើងនៅឯប្រទេសចិន ដោយក្មេងស្រីមួយរូបអាយុ១៧ឆ្នាំ បាននាំសង្សាររបស់ខ្លួនអង្គុយសារសងគ្នានៅលើសួនច្បារ ចៃដន្យពេលនោះស្រាប់តែមានពស់មួយក្បាលដែលមានប្រវែងជាង១ម៉ែត្រ បានវារមកចឹកដៃនាង ដោយភ័យស្លន់ស្លោធ្វើអ្វីមិនត្រូវនាងបានចាប់ពស់នោះដោយដៃទទេរបស់ខ្លួន ហើយរត់ទៅមន្ទីរពេទ្យ។

    ពេលទៅដល់ពេទ្យនាងបានប្រាប់ឲ្យក្រុមគ្រូពេទ្យជួយពិនិត្យមើលជាតិពិស និងព្យាបាលរូបនាង។ ពេទ្យក៏បានពិនិត្យឃើញថាពស់នេះគ្មានពិសទេ ដោយវាមិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ស្រាប់តែអ្វីដែលហួសចិត្តនោះគ្រាន់តែនាងឮបែបនេះនាងក៏សម្រេចចិត្តថាយកពស់នោះធ្វើម្ហូបញ៉ាំតែម្តងទៅ ដើម្បីប៉ះប៉ូវកាលដែលវាមកបណ្តាច់ចង្វាក់សារសងស្នេហា និងចឹកដៃរបស់នាង៕ អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay