ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំពាំងស្អុយ! អាយុទើបតែជាង១០ឆ្នាំសោះ នាំគ្នាប្រើគ្រឿងញៀនទៅហើយ

    BY Khmernote Media July 29, 2019
    ទំពាំងស្អុយ! អាយុទើបតែជាង១០ឆ្នាំសោះ នាំគ្នាប្រើគ្រឿងញៀនទៅហើយ

    ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចដីឡូត៍ផ្សារបូរីជ័យ ស្ថិតនៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បន្ទាប់ពីធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

    លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្តីពីករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលដំបូងខេត្ត លោកបានដាក់បទបញ្ជាដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះប្រតិបត្តិការបង្រ្កាបភ្លាមៗដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន ៖

    ១-ឈ្មោះ ប៉ិល ណាលីន ហៅ វ៉ាន់ ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ២-ឈ្មោះ ស៊ុង ប៊ុនលាភ ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ៣-ឈ្មោះ រស់ អ៊ូរ៉ាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៥កូនថង់ ស្មើ ០,៩៥ក្រាម -ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន -ម៉ូតូ ០១គ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៧ -ចឹញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០២វង់ -ទូរស័ព្ទដៃ ចំនួន ០២គ្រឿង -Power Bank ពណ៌ក្រហម ចំនួន ០១ -នាឡិកាដៃចំនួន ០១ ។

    លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដ ដោយមានបុរសម្នាក់ឈ្មោះ ពេក មកសំឡុតគម្រាមកំហែងឲ្យជក់ បើមិនជក់គេនឹងវាយធ្វើបាប ។ យោងលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

    ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay