អន្តរជាតិ
បណ្ដេញចេញជនជាតិឡាវមួយរូប ដែលលួចឆ្លងដែនចូលមកកម្ពុជា ខុសច្បាប់គ្មានលិខិតស្នាម
BY Khmernote Media
July 29, 2019
កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានបណ្ដេញចេញនូវជនជាតិឡាវចំនួន ០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិឡាវនេះ មានឈ្មោះ លួន ឡយ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត ភូមិថូកសោក ស្រុកម៉ាត់ទុផន ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលមកព្រះរាជាណាចក្រកម្ពុជា (គ្មានលិខិតស្នាម) ស្ថិតក្នុងភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទៅឲ្យនគរបាលអន្តោប្រវេសន៍ឡាវ៕


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍