ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងខ្លាំងណាស់! យុវជន២នាក់ជិះម៉ូតូបញ្ច្រាស់ផ្លូវ លឿនទៅបុកបុរសម្នាក់ ដែលជិះម៉ូតូត្រូវផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង

    BY Khmernote Media July 29, 2019
    ស្តែងខ្លាំងណាស់! យុវជន២នាក់ជិះម៉ូតូបញ្ច្រាស់ផ្លូវ លឿនទៅបុកបុរសម្នាក់ ដែលជិះម៉ូតូត្រូវផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយបង្ហាញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយយុវជន២រូបម៉ូតូជិះបញ្ច្រាស់ក្នុងល្បឿនលឿន​ បុកនឹងម៉ូតូ​មួយគ្រឿងទៀតយ៉ាងពេញទំហឹង​បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែកក្កដា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមវីដេអូដែលបានបង្ហោះបានបង្ហាញថា មានម៉ូតូមួយគ្រឿងដឹកគ្នា២នាក់ ជិះបញ្ច្រាស់ផ្លូវក្នុងល្បឿនលឿន ក៏ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យខ្ទេចម៉ូតូទាំងសងខាង ប៉ុន្តែភាគីម៉ូតូរងគ្រោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកភាគីបង្កគ្រោះថ្នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

    វីដេអូ៖ Dek RaPy

    Share This Post:
    MPO4D jitutoto mpo4d Mpoplay