ដល់កហើយ! ឃាត់ខ្លួនបងម៉ៅទាំង៣ ដែលដើរជួញដូរគ្រឿងញៀននៅស្រុកខ្មែរ
ឃាត់ខ្លួនជនជាតិនីស្សេរីយ៉ាចំនួន៣នាក់ទាក់ទងទៅនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន២១ដុំ ប្រហែលជា២១គីឡូក្រាម។ ដោយកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកក្កដា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការតាមដានស្រាវជ្រាវរហូតដល់ឈានទៅដល់ការចាប់ខ្លួនជនជាតិនីស្សេរីយ៉ា៣នាក់ ត្រង់ចំណុចក្នុងផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់ មានឈ្មោះ ១-ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKA JONAS CHIBUDO លេខលិខិតឆ្លងដែន A07548848 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ២-ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE លេខលិខិតឆ្លងដែន A07558750 ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ៣-ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងដែលប្រមូលបានមាន ក្រាមពណ៌សថ្លាចំនួន២១ដុំ ប្រហែលជា២១គីឡូ ,លិខិតឆ្លងដែនចំនួន០៣ក្បាល ,សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១) ,ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹកមាសចំនួន០១) និងឯកសារមួយចំនួន៕









ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ