ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់៤០លានដុល្លារសម្រាប់ទិញសព្វាវុធថ្មីៗពីចិនមកបន្ថែម ដើម្បីពង្រឹងវិស័យយោធាកម្ពុជា

    BY Khmernote Media July 29, 2019
    សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់៤០លានដុល្លារសម្រាប់ទិញសព្វាវុធថ្មីៗពីចិនមកបន្ថែម ដើម្បីពង្រឹងវិស័យយោធាកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។

    នៅក្នុងឱកាសនោះផងដែរ សម្តេចបានលើកឡើងថា សម្តេចបានសម្រេចដកថវិកាជិតប្រមាណ៤០លានដុល្លារ ដើម្បីទិញអាវុធថ្មីៗមួយចំនួនពីប្រទេសចិន ដែលអាវុធទាំងនោះដឹកតាមនាវាជិតមកដល់ប្រទេសកម្ពុជាយើង ដោយទឹកប្រាក់នោះបន្ថែមពីលើទឹកប្រាក់ជំនួយពីចិន លើវិស័យយោធាកម្ពុជានាពេលកន្លងមកផងដែរ។

    សម្តេចបានមានប្រសាសន៍ថា “ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំគ្មានខ្លាចអី មកដល់កំពង់សោមអ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណានៅលើលោកនេះគ្មានកាំភ្លើង កាំភ្លើងរបស់កម្ពុជារៀងចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឲ្យទិញប៉ុន្មានម៉ឺនដើមមកទៀត យកមកស្តុកទុក ដកអាចាស់ បញ្ចេញអាថ្មី យកអាចាស់មកជួសជុល ហើយប្រទេសមួយអត់មានកាំភ្លើងយ៉ាងម៉េច”

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay