ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅវេលាថ្ងៃត្រង់នេះ មានករណីឆាបឆេះ ឃ្លាំងដាក់សម្ភារៈរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្រុងសៀមរាប

    BY Khmernote Media July 29, 2019
    នៅវេលាថ្ងៃត្រង់នេះ មានករណីឆាបឆេះ ឃ្លាំងដាក់សម្ភារៈរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្រុងសៀមរាប

    (ព័ត៍បឋម) អគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង នៅផ្លូវ​ជាតិ​លេខ៦​ ក្រោយ​ធនាគារ​​ប្រាសាក់ ​ក្រុងសៀមរាប។ យោងតាមព័ត៌មានបឋមបានរាយការណ៍ថា នៅវេលាប្រមាណជា ១២និង៣០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យកំពុងឆាបឆេះចេញពីឃ្លាំងដាក់អីវ៉ាន់របស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្តង នៅចំណុចក្រុមទី២០ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

    សមត្ថកិច្ចចម្រុះជាច្រើននាក់ និង រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

    ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay