ខ្លាចពលរដ្ឋខ្មែរទទួលទានបន្លែគីមី ជប៉ុនខំបង្កើតកន្លែងត្រួតពិនិត្យបន្លែ មុនយកទៅលក់នៅតាមផ្សារ
ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល។
នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានមន្ទីរពិសោធន៍តូចមួយ ដើម្បីត្រួតពិនិត្យសំណល់ថ្នាំសំលាប់សត្វល្អិតដែលនៅសល់ ដូច្នេះវាអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តលើទីផ្សារ។ ស្ថានទូតជប៉ុនសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរបស់យើងរវាងជប៉ុននិងកម្ពុជា៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា



