ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ជូនថវិកាដល់លោក ស៊ឹម វណ្ណា ដែលធ្លាក់ខ្លួនជួលផ្ទះគេស្នាក់នៅ ដោយបញ្ជាក់ថា ស្នាមបែកមុខបែកមាត់របស់លោក គឺមិនមែនដោយសារគេវាយនោះទេ

    BY Khmernote Media July 29, 2019
    ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ជូនថវិកាដល់លោក ស៊ឹម វណ្ណា ដែលធ្លាក់ខ្លួនជួលផ្ទះគេស្នាក់នៅ ដោយបញ្ជាក់ថា ស្នាមបែកមុខបែកមាត់របស់លោក គឺមិនមែនដោយសារគេវាយនោះទេ

    អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ដែលធ្លាប់មានលុយរាប់លានដុល្លារ មានមុខមាត់ក្នុងសង្គម ប្រែបែរជាបច្ចុប្បន្ននេះស្នាក់នៅផ្ទះជួលយ៉ាងកម្សត់ ហើយបច្ចុប្បន្នលោក ស៊ឹម វណ្ណា ក៏នៅម្នាក់ឯង។ ក្រោយពីទទួលដំណឹងនេះឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ក៏ចាត់ឲ្យក្រុមការងាររបស់លោក ដើរស្វែងរក និងទៅសួរសុខទុក្ខលោកឧកញ៉ា ស៊ឹម វណ្ណា ផ្ទាល់នៅឯគេហដ្ឋានដែលលោកបានជួលគេនៅជាន់ទី២ ដោយជូនថវិកាមួយចំនួន។ ដោយ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា ៖

    “វេលាម៉ោង​បីរសៀល​ថ្ងៃ​ចន្ទ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ ខ្ញុំ​បានអោយ​ក្រុមការងារ​ទៅស្វែងរក​ទីតាំង​ស្នាក់អាស្រ័យរបស់​លោកសុឹម​ វណ្ណា​ ដេីម្បី​នាំយក​ថវិកា​រទៅជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយគ្រាសិន​ និង​ស្វែងរក​ការពិត​នៃជីវិត​ចុងក្រោយ​របស់គាត់ផងដែរ ។​

    បេីតាមការ​សាកសួរ​ប្រជាជនដែល​រស់នៅ​ជិតខាង​គាត់​បានអោយដឹងថា​ រយៈពេល​ជិត៥ឆ្នាំ​កន្លងទៅ​ហើយ​គាត់​រស់នៅ​ឯកោ​តែម្នាក់ឯង​​លេីផ្ទះ​ជួលនេះ​ មិនដែលបាន​ឃេីញ​ចេញ​ទៅណា​មកណាទេ​ ព្រោះថា​​ជណ្ដើរ​ដែកនេះ​សូម្បីតែ​មនុស្ស​ជេីងជា​ស្មាររឹង​ក៏ពិបាក​ឡេីងចុះដែ​រ គាត់បែកមុខនេះ​មិនមែនគេវាយគាត់ទេ​គឺកាន់​ប៉ាន់តែ​ដេីរដួលទេ​ ចំពោះដំណឹង​ថាគាត់ជា​អ្នក​ញៀន​ល្បែង​ពីមុនមក​ក៏​មិនដឹងដែរ​ តែមួយ​រយៈពេល​ដែលគាត់​មកជួលផ្ទះនៅ​ខាងលេីនេះ​ដូចជាមិនអាចទៅរួចទេ​ ។ សូមបញ្ជាក់ថា​កាលពីលោក​សុឹម​ វណ្ណា​មានមុខ​តំណែង​ជានាយក​ក្រុម​ ហ៊ុន​ចំការកៅស៊ូ​បឹងកេត​ក្នុង​​ទសវត្ស​ឆ្នាំ១៩៩០ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ជំនួញ​កៅស៊ូ​ជាមួយ​គាត់​ និង​ឆ្នាំ​១៩៩៨ខ្ញុំ​បាន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ ដែលមាន​កម្លាំង​ផលិត​ពីរតោនក្នុងមួយម៉ោង​ផងដែតែកាលណោះគាត់ចូលចិត្ត​តែ​ផឹកស៊ី​ KTV ក្រោយមក​ឮគេ​ថា​គាត់​លែង​ល្បែងសុីសង​ថែមមួយមុខទៀត​” ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay