ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសបានរកឃើញថា ជនល្មើសដែលបង្កអគ្គិភ័យនៅស្ទូឌីយោ Kyoto Animation ពិតជាធ្លាប់បញ្ជូនសាច់រឿងដែលខ្លួនសរសេរទៅឱ្យក្រុមហ៊ុននេះមែន

    BY autoadmin July 31, 2019
    ប៉ូលីសបានរកឃើញថា ជនល្មើសដែលបង្កអគ្គិភ័យនៅស្ទូឌីយោ Kyoto Animation ពិតជាធ្លាប់បញ្ជូនសាច់រឿងដែលខ្លួនសរសេរទៅឱ្យក្រុមហ៊ុននេះមែន

    បើយោងតាម Hollywood Reporter មេធាវីរបស់ KyoAni (Kyoto Animation) លោក Daisuke Okeda បាននិយាយកាលពីថ្ងៃអង្គារនេះថា ជនល្មើសដែលមានឈ្មោះថា Shinji Aoba អាយុ ៤១ឆ្នាំ ដែលជាអ្នកបង្កអគ្គិភ័យនៅស្ទូឌីយោ KyotoA Animation កាលពីថ្ងៃទី១៨ ខែកក្កដា ធ្លាប់បានផ្ញើរឿងប្រលោមលោករបស់ខ្លួន ដើម្បីចូលរួមការប្រកួត Animation Awards របស់ក្រុមហ៊ុនពិតមែន ប៉ុន្តែរឿងនោះត្រូវបានគេបដិសេធនៅក្នុងជុំដំបូង។

    ស្ទូឌីយោ KyotoA Animation នេះផ្ទាល់ត្រូវបានគេឱ្យដឹងថា បានប្រារព្ធពិធីប្រគល់ពានរង្វាន់គំនូរជីវចលប្រចាំឆ្នាំរបស់ខ្លួន (Kyoto Animation Awards) ដើម្បីស្វែងរករឿងថ្មីៗចាប់តាំងពី ឆ្នាំ២០១៤ ហើយមានអ្នកចូលរួមប្រកួតខ្លះបានសរសេររឿងសម្រាប់ពួកគេទៀតផង។ ជាក់ស្ដែងសម្រាប់រឿងដែលល្អបំផុតដែលក្រុមហ៊ុនបានជ្រើសរើស ដូចជារឿង «Violet Evergarden Gaiden» ក៏ធ្លាប់ឈ្នះក្នុងការប្រកួតប្រភេទ សេណារីយ៉ូ និង Manga កាលពីឆ្នាំ២០១៤ បន្ទាប់មកវាក៏ចេញជារឿងស៊េរីនៅ ឆ្នាំ២០១៦ និងទទួលបានអាជ្ញាប័ណ្ណពី Netflix នៅឆ្នាំ២០១៨ ទៀតផង។

    យ៉ាងណាមិញមេធាវីរបស់ស្ទូឌីយោ KyoAni នៅតែអះអាងថា រឿងរបស់ពួកគេមិនមានភាពស្រដៀងគ្នាជាមួយនឹងសាច់រឿង ដែលជនល្មើសធ្លាប់ដាក់មកប្រកួតនោះទេ ទោះបីជាជនសង្ស័យនិយាយថាពួកគេបានលួចការងាររបស់គាត់ក៏ដោយ៕

    អត្ថបទ៖ លីដា

    Share This Post: