អ្នកគាំទ្រដាច់ផ្ញារ បន្ទាប់ពីVlogger ជនជាតិចិនដ៏មានប្រជាប្រិយម្នាក់ បែកធ្លាយរូបសម្រស់ពិត ខណៈដែលកំពុង live-stream ភ្លេចបើក filter
ថ្មីៗនេះ Vlogger ជនជាតិចិនដ៏មានប្រជាប្រិយម្នាក់ ដែលធ្លាប់តែប្រើ filter ដើម្បីលាក់មុខពិត និងធ្វើឱ្យនាងមើលទៅក្មេងជាងវ័យ បានធ្វើឱ្យបែកធ្លាយរូបពិតរបស់ខ្លួនចេញមក ដោយសារបញ្ហា glitch ក្នុងកម្មវិធីដែលនាងប្រើ។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា Vlogger ម្នាក់នោះមានឈ្មោះថា Qiao Biluo ដែលហ្វេនរបស់នាងច្រើនតែហៅថា «Qiao Biluo ជាទីគោរពដ៏ខ្ពង់ខ្ពស់» និងមាន followers រហូតដល់ ១០០,០០០គណនី។ Global Times របស់ចិនក៏បានឱ្យដឹងដែរថា ប៉ុន្មានឆ្នាំមកនេះមានហ្វេនៗខ្លះបានឧបត្ថម្ភឱ្យគាត់ច្រើនជាង ១៤,០០០ដុល្លារអាមេរិក ឯណោះ។

គួរឱ្យសោកស្ដាយសម្រាប់ Qiao Biluo ដោយសារតែនៅថ្ងៃកើតហេុត គាត់មិនបានចាប់អារម្មណ៍លើបញ្ហា glitch ក្នុងកម្មវិធី ដែលគាត់តែងតែប្រើអំឡុងពេលធ្វើការ live-stream នោះទេ ជាហេតុបណ្ដាលឱ្យវីដេអូរបស់គាត់ធ្លាក់ចំនួនអ្នកចូលមើលដោយមិនដឹងខ្លួន។ ទីបំផុតរូបពិតរបស់គាត់ត្រូវបែកធ្លាយ ដែលការពិតទៅ Qiao Biluo ជាស្ដ្រីចំណាស់ ដែលមានអាយុ ៥៨ឆ្នាំ ។ ការលេចធ្លាយនេះបាននាំឱ្យមានការជជែក និងការរិះគន់យ៉ាងខ្លាំងអំពីស្តង់ដារសម្រស់នៅក្នុងប្រទេសចិន ខណៈដែល Vlogger គឺជាបុគ្គលកំពុងពេញនិយមខ្លាំងបំផុត៕
អត្ថបទ៖ លីដា