អន្តរជាតិ
ញាក់សាច់! ធ្លាក់សរសៃដែកចេញពីការដ្ឋានសាងសង់អគារ៤២ជាន់ ដោតទម្លុះទ្បាន
BY Khmernote Media
July 31, 2019
មុននេះបន្តិចផ្ទុះករណីរន្ធត់មួយកើតឡើងដោយមាន ការធ្លាក់ដែកចេញពីការដ្ឋានសាងសង់ អគារ Gold Tower 42 (អគារ៤២ជាន់) ដែលស្ថិតនៅចំណុចផ្លូវប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ដោយមានសរសៃដែកជ្រុះធ្លាក់ចេញមកចំឡានដែលចតចោលនៅមុខហាងលក់ទំនិញមួយបង្កការភ្ញាក់ផ្អើលជាខ្លាំង។
យោងតាមប្រភពគណនីមួយដែលមានឈ្មោះថា SaRith Bth បានសរសេររៀបរាប់ឲ្យដឹងថា ៖ «មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអគារមកត្រូវរថយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…ដែលស្តុបបង្អាក់។ សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា»។


