អន្តរជាតិ
មន្ទីរពេទ្យរុស្ស៊ីសហការជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី ពិនិត្យ និងព្យាបាលជំងឺភ្នែកជាច្រើនប្រភេទ
BY Khmernote Media
August 1, 2019
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ ដូចជា ជំងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក ឬលើត្របកភ្នែក រោមចាក់ភ្នែក និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើបងប្អូនមានជំងឺភ្នែកដូចខាងលើ ប្រញាប់រួសរាន់ទៅពិនិត្យ!

អត្ថបទ៖ សេម