អន្តរជាតិ
តំបន់សំខាន់ៗមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងតែទទួលរងនូវផ្សែងអ័ព្ទយ៉ាងខ្លាំង
BY Khmernote Media
August 3, 2019
ម៉ាឡេស៊ី៖ តំបន់សំខាន់ៗមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងតែទទួលរងនូវផ្សែងអ័ព្ទយ៉ាងខ្លាំង ដែលបញ្ហាបានបង្កឡើង ដោយសារតែមានព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះឡើងព្រមគ្នា ធ្វើឲ្យផ្សែងមិនល្អជះឥទ្ធិពលមកដល់ប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់របស់មន្ទីរឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា ព្រៃនៅក្នុងស្រុកចំនួន ៥ ក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះឡើងព្រមគ្នា ហើយឥទ្ធិពលនៃអគ្គិភ័យនោះនឹងបង្កឲ្យមានបញ្ហាផ្សែងអ័ព្ទនៅក្នុងប្រទេសម៉ាឡេស៊ីចំនួន ៧ ថ្ងៃ។ យ៉ាងណាក្តី បញ្ហានេះមិនបានកើតមានពេញប្រទេសម៉ាឡេស៊ីទាំងមូលនោះទេ ពោះគឺកើតមាននៅក្នុងក្រុងកូឡាឡាំពួ ក្រុង Penang រដ្ឋ Selangor និងរដ្ឋ Putrajaya តែប៉ុណ្ណោះ។ អាជ្ញាធរម៉ាឡេស៊ីបានចុះចែកម៉ាស់ចំនួន ១០,០០០ ដើម្បីឲ្យប្រជាពលរដ្ឋពាក់ការពារសុខភាព ខណៈសាលារៀន និងក្រុមហ៊ុនផ្សេងៗនៅបើកដំណើរការជាធម្មតា៕

អត្ថបទ៖ ភក្តី