ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះដាច់ភ្លើងទូទាំងខេត្តសៀមរាប ដោយសារតែបញ្ហាមួយនេះ

    BY Khmernote Media August 1, 2019
    ព្រឹកនេះដាច់ភ្លើងទូទាំងខេត្តសៀមរាប ដោយសារតែបញ្ហាមួយនេះ

    ខេត្តសៀមរាប៖ អគ្គិសនីសៀមរាបសូមជម្រាបជូនថា នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩:១៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី តង់ស្យុង១១៥គីឡូវ៉ុល ពីប្រទេសថៃ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ទូទាំងខេត្តសៀមរាប និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងវេលានេះ ក្រុមការងារបច្ចេកទេស កំពុងតែពិនិត្យរកកំហូចដេីម្បីជួសជុល អោយអតិថិជនឆាប់មានចរន្តប្រេីប្រាស់ឡេីងវិញ។

    អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

    ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay