ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ និង សម្តេចម៉ែ ព្រះរាជទានជាព្រះរាជទ្រព្យចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមកសាងអគារវះកាត់បេះដូង នៅមន្ទីរពេទ្យគន្ធបុប្ផា

    BY Khmernote Media August 1, 2019
    ព្រះមហាក្សត្រ និង សម្តេចម៉ែ ព្រះរាជទានជាព្រះរាជទ្រព្យចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមកសាងអគារវះកាត់បេះដូង នៅមន្ទីរពេទ្យគន្ធបុប្ផា

    ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីសម្ពោធ អគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជា អគារវះកាត់បេះដូងដំបូងនៅ មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    អគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានចំណាយថវិកាអស់ប្រមាណ ៨លាន ដុល្លារអាមេរិក ដែលក្នុងនោះជាព្រះរាជទានជាព្រះរាជទ្រព្យដ៏វិសេសវិសាល នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងជំនួយពីមូលនិធិ គន្ធបុប្ផាស្វីស ៕

    ប្រភព ៖ Royal du Cambodge
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay