ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ណែនាំមិនស្តាប់! អាជ្ញាធរខណ្ឌទួលគោក ចុះវាយកំទេចបង្គោលថ្ម ដែលរំលោភចំណីផ្លូវចោលតែម្តង

    BY Khmernote Media August 2, 2019
    ណែនាំមិនស្តាប់! អាជ្ញាធរខណ្ឌទួលគោក ចុះវាយកំទេចបង្គោលថ្ម ដែលរំលោភចំណីផ្លូវចោលតែម្តង

    ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌជាច្រើនបានកំពុងតែចុះប្រតិបត្តិការយ៉ាងសកម្ម ដើម្បីរំដោះចំណីផ្លូវមកវិញ ក្រោយមានការរំលោភបំពានពីសំណាក់ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ស្ថាប័នឯកជនមួយចំនួន។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ កងកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌទួលគោក បានចុះធ្វើការរំដោះចំណីផ្លូវនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ ដោយបានវាយកំទេចចោលនូវបង្គោលថ្ម ដែលបានសាងសង់រំលោភចំណីផ្លូវ។

    ការរំដោះចំណីផ្លូវមកវិញនេះ ដើម្បីសោភ័ណភាពទីក្រុងយើងមានភាពស្រស់ស្អាត មានអនាម័យល្អថែមទាំងកាត់បន្ថយគ្រោះចរាចរណ៍ និងការកកស្ទះដល់អ្នកធ្វើដំណើរដោយថ្មើរជើងតាមដងចិញ្ចើមផ្លូវ៕

    អត្ថបទ៖ សេម
    ប្រភព៖ សាលាខណ្ឌទួលគោក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay