ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បិទផ្លូវខ្សែក្នុងទីក្រុងបាងកក ក្រោយមានការសង្ស័យថា មានគេលួចបង្កប់គ្រាប់បែក

    BY autoadmin August 2, 2019
    បិទផ្លូវខ្សែក្នុងទីក្រុងបាងកក ក្រោយមានការសង្ស័យថា មានគេលួចបង្កប់គ្រាប់បែក

    ប៉ូលីសក្រុងបាងកកបានបិទផ្លូវ Rama I ដែលនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេជាបណ្តោះអាសន្នភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពចាប់បានរូបភាពបុរសម្នាក់ បានទម្លាក់វត្ថុគួរឱ្យសង្ស័យនៅឯរបងរបស់ស្នាក់ការនោះ ធ្វើឲ្យមានការសង្ស័យថាជាគ្រាប់បែក។ វិទ្យុនគរបាលចរាចរណ៍បានរាយការណ៍ពីការបិទផ្លូវ Rama I ក្បែរការិយាល័យកណ្តាលនគរបាលភូមិន្ទថៃ ដើម្បីត្រួតពិនិត្យវត្ថុដែលគួរឱ្យសង្ស័យនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។

    មន្ត្រីបាននិយាយថា មន្រ្តីរំដោះគ្រាប់បែកត្រូវបានគេហៅឱ្យចូលក្នុងតំបន់ដើម្បីដោះស្រាយស្ថានការណ៍ ខណៈការបិទផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវដទៃទៀត។ ជាសំណាងការបិទផ្លូវបានបញ្ចប់មួយម៉ោងក្រោយមក បន្ទាប់ពីប៉ូលីសបានបញ្ជាក់ថា វត្ថុនោះមិនមែនជាគ្រាប់បែកទេ៕

    អត្ថបទ៖ លីដា

    Share This Post: