ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៅដើរលេងនៅថៃ កុំញ៉ាំម្ហូបនេះឲ្យសោះ ព្រោះមន្ទីរសុខាភិបាលថៃបញ្ជាក់ថា ម្ហូបនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព

    BY Khmernote Media August 5, 2019
    ទៅដើរលេងនៅថៃ កុំញ៉ាំម្ហូបនេះឲ្យសោះ ព្រោះមន្ទីរសុខាភិបាលថៃបញ្ជាក់ថា ម្ហូបនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព

    ថៃ៖ ម្ហូបមួយប្រភេទរបស់ថៃ ដែលមានឈ្មោះដើមថា “Nam Prik Num” ឬតំបន់ខ្លះហៅថា “Chili Dip” គឺជាមុខម្ហូបមួយមុខ ដែលមានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋថៃ។ ម្ហូបនេះផ្សំឡើងដោយការបុកម្ទេសយ៉ាងច្រើន និងលាយជាមួយគ្រឿងផ្សំជាច្រើនទៀត ហើយវាអាចត្រូវបានគេយកទៅញ៉ាំដោយជ្រលក់ជាមួយបន្លែ ជ្រលក់ជាមួយសាច់ និងអាហារផ្សេងៗតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។  យ៉ាងណាក្តី បើយោងតាមមន្ទីរសុខាភិបាលថៃបានបញ្ជាក់ថា ម្ហូបនេះគឺគ្មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ទទួលទាននោះទេ។

    យោងតាមការណែនាំរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពបានអះអាងថា អាហារដែលល្អសម្រាប់ទទួលទានគឺអាហារ ដែលមានផ្ទុកជាតិអាស៊ីត Benzoic ត្រឹមតែ ៥០០ មីលីក្រាមក្នុងអាហារមួយគីឡូក្រាម។ ដោយឡែកម្ហូប “Nam Prik Num”​​ ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាស៊ីត Benzoic ចាប់ពី ៨៩០ ដល់ ៥ ៦៤៩ មីលីក្រាមឯណោះក្នុងបរិមាណម្ហូបមួយគីឡូក្រាម។ ដូចនេះមានន័យថា ម្ហូបប្រភេទនេះមានផ្ទុកជាតិអាស៊ីតច្រើនលើសកម្រិតស្តង់ដារសុខភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕

    អត្តបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay