ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកអត់គូអាចទាក់ទងគាត់បាន ! អផ្សុកពេក អ៊ុំស្រីម្នាក់ធ្វើការ live-streaming តាមបណ្តាញសង្គមជ្រើសរើសគូអោយអ្នកដែលចង់បានគូដោយឥតថ្លៃ

    BY Khmernote Media March 26, 2018
    អ្នកអត់គូអាចទាក់ទងគាត់បាន ! អផ្សុកពេក អ៊ុំស្រីម្នាក់ធ្វើការ live-streaming តាមបណ្តាញសង្គមជ្រើសរើសគូអោយអ្នកដែលចង់បានគូដោយឥតថ្លៃ

    ប្រទេសចិន ៖ មនុស្សចាស់សម័យនេះមិនចង់ធ្វើអ្វីដដែលនោះទេ គាត់តែងតែស្វែងរកនូវអ្វីដែលថ្មីៗមកធ្វើដើម្បីកំសាន្តអារម្មណ៍ក្នុងវ័យចំណាស់របស់គាត់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវអ៊ុំស្រីម្នាក់ដែលបានក្លាយជាមេអណ្តើកតាមអនឡាញក្រោយពីចូលនិវត្តន៍ ពេលនេះកំពុងតែល្បីពេញបណ្តាញសង្គម។ អ៊ុំស្រី Lin Jingfu បានប្រាប់ថាគាត់បានចាកចេញពីស្រុកកំណើតទាំងពីរអាយុ១៧ឆ្នាំ គាត់បានចំនាយពេលវេលារបស់គាត់ទៅដើរកំសាន្ត និង ធ្វើការតាមទីក្រុងមួយចំនួនដូចជា Shanxi Heilongjiang និង Xinjiang។

    រហូតដល់ពេលដែលគាត់ត្រូវចូលនិវត្តន៍គាត់ក៏បានវិលមកស្រុកកំណើតវិញ ដើម្បីជួយមើលចៅៗរបស់គាត់។ គាត់បានប្រាប់បន្ថែមទៀតថា “ខ្ញុំពិតជាធុញទ្រាន់ជាមួយ​នឹង​ការទំនេរនៅផ្ទះនេះណាស់ ហើយចង់ធ្វើអ្វីដែលសប្បាយៗ គាត់ចង់ធ្វើអ្វីដែលខុសពីមនុស្សចាស់ដទៃ ព្រោះខ្ញុំចូលចិត្តធ្វើអ្វីដែលថ្មីៗ”។ ក្រោយមកគាត់ក៏បានធ្វើការ live-streaming តាមបណ្តាញសង្គមហើយបង្កើតជាកម្មវិធីជ្រើសរើសគូ។ គណនីរបស់គាត់មានអ្នកតាមដានរហូតដល់ ៧៥,០០០នាក់។ គាត់និយាយថាគាត់ជាមនុស្សចូលចិត្តនិយាយ និងលេងសើចច្រើន វាសមស្របជាមួយនឹងការងារនេះណាស់ ហើយគាត់ជួយគេអោយរកឃើញស្នេហាដោយមិនបាច់ចំនាយប្រាក់ទៀតផង។ បើទោះបីជាគាត់ព្យាយាមស្វែងរកគួអោយគេដោយមិនយកប្រាក់ក៏ដោយ តែអ្នកទស្សនានិងប្រើប្រាស់សេវារបស់គាត់តែងតែផ្តល់ប្រាក់រង្វាន់ រឺធីបអោយគាត់ជាប្រចាំក្នុងមួយថ្ងៃអាចចន្លោះពី ៥០ ទៅ ៣០០យ័ន៕






    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay