ឃាត់ខ្លួនកឺកឺចំនួន៧នាក់ ក្នុងការបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត
កាលពីរសៀលថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប ចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត ០១កន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧ ផ្លូវ ៨ បុរី ដឹព្រីមៀភែលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ការចុះបង្ក្រាបនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ មានឈ្មោះដូចតទៅនេះ ១-ឈ្មោះ ZHU QINZE ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន, ២-ឈ្មោះ NIU WENPENG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន, ៣-ឈ្មោះ FENG GUIWEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន, ៤-ឈ្មោះ HU JIASONG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន, ៥-ឈ្មោះ WU ZHAN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន, ៦-ឈ្មោះ GUO YONGQIANG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន, ៧-ឈ្មោះ OU KUNPING ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន និងវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន ០៥គ្រឿង, ទូរស័ព្ទដៃចំនួន ១៥គ្រឿង, ម៉ូដឹម wifi ចំនួន ០៣, ស៊ីមកាត មួយចំនួន រួមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់ កំពុងសាកសួរ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕





ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍