មូលហេតុនាំឲ្យមានអគ្គិភ័យនៅចំណុចជាន់ក្រោមដី សំណង់អូឡាំព្យា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី
យោងតាមរបាយការណ៍ដែលសមត្ថកិច្ចជំនាញបានឲ្យដឹងពីករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកស្នោ នៅជាន់ផ្ទាល់ដី ខាងក្រោយផ្សារទំនើប អូឡាំព្យា បានឲ្យដឹងថាករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដងប្រើប្រាស់ទឹកអស់ចំនួន ៣៨.៤០០០ម3 (សាមសិបប្រាំបីមុឺនបួនពាន់ម៉ែត្រគូប) ផ្ទៃក្រឡាបន្ទប់ដែលឆេះមានបណ្តោយប្រវែង20m និងទទឹងប្រវែង20m ខូចខាតគ្រឿងសំណង់មួយចំនួន ហើយករណីគ្រោះថ្នាក់អគ្គិភ័យនេះមិនបង្កអោយមានរងរបួសឬស្លាប់ឡេីយ ។
គួររំលឹកថានៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា ដែលមានទីតាំងផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចជាន់ក្រោមដី(សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ