មើលចង់បែកភ្នែក! អ្នកម្តាយក្មេងពេកធ្វើឲ្យគ្រប់គ្នាច្រលំស្មានតែជាសង្សាររបស់កូន
រូបថតរបស់ម្តាយកូនពីរនាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារតែមហាជនទូទៅគិតថា ស្រ្តីជាម្តាយក្នុងរូបថតនោះគឺជាសង្សារបស់កូនប្រុសទៅវិញ ព្រោះតែគាត់នៅក្មេង និងនៅស្រស់ស្អាតខ្លាំង។ រូបថតនេះបានផ្ទុះក្រោយម្ចាស់គណនី Facebook ដែលមានឈ្មោះថា Jonathan Nyugen បានបង្ហោះរូបថតរបស់គាត់ ដែលបានថតជាមួយនឹងម្តាយបង្កើតរបស់គាត់ជាច្រើនសន្លឹក ហើយរូបថតទាំងនោះបានបង្ហាញពីភាពស្និតស្នាល និងស្រស់ស្អាតបែបយុវវ័យផងដែរ។
បើទោះជាម្ចាស់គណនី Jonathan Nyugen បានសរសេរ Caption ថា ស្រ្តីដែលថតជាមួយគាត់នោះជាម្តាយបង្កើតរបស់គាត់ក៏ដោយ តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែមិនអស់ចិត្ត ហើយបាន Comment សួរគាត់បញ្ជាក់ថា គាត់ពិតជាម្តាយរបស់អ្នកមែន? អ្នកខ្លះបានបញ្ចេញមតិថា ហេតុអ្វីបានជាម្តាយរបស់លោកនៅក្មេង និងស្រស់ស្អាតដូចនេះ មើលទៅគឺស្និតស្នាលដូចគូស្នេហ៍អីចឹង? សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមជាស្រ្តីវិញ ភាគច្រើន Comment សួរថា តើម្តាយរបស់លោកមានវិធីថែសម្រស់យ៉ាងដូចម្ដេច ទើបមានកូនធំប៉ុនខ្លួនទៅហើយតែសម្រស់វិញនៅស្រស់ស្អាតដូចស្ត្រីក្រមុំអីចឹង? ប្រិយមិត្តអាចទស្សនារូបភាពទាំងនេះដូចខាងក្រោម ហើយសូមបញ្ជាក់ថា វារូបថតកូនប្រុសនិងម្តាយរបស់គេទេ កុំច្រឡំឲ្យសោះ៖

អត្ថបទ៖ ភក្តី


