ចោរដៃឆើតដែលលួចម៉ូតូមិនបាន សុខចិត្តលួចដោះកង់ម៉ូតូមុខក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ
ទីបំផុតជនសង្ស័យ លួចដោះកង់ម៉ូតូរបស់ជនរងគ្រោះត្រូវបានលោកសមត្ថកិច្ច អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានទាំង២នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់បាត់ដំបងបានជាស្ថាពរ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ អឿង រ៉ាវីត អាយុ១៩ឆ្នាំ និង ឈ្មោះ សៀត សៅឈី អាយុ២៣ឆ្នាំ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២រួចមក សមត្ថកិច្ចនឹងបន្តធ្វើការសាកសួរជនសង្ស័យចាត់ការតាមនីតិវិធី។ គួររំលឹកថាក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមិនបានក៏សម្រេចចិត្តដោះយកកង់ម៉ូតូទាំងមុខ និងក្រោយយកទៅបាត់ ខណៈម្ចាស់ម៉ូតូកំពុងទៅបាចជីដាក់ស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរស្ថានីយកសិកម្ម ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕



