ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនដឹងជាអស់ប៉ុន្មានតយទេ! បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូជ្រុលទៅបុករានព្រះភូមិ ធ្លាក់ពីលើម៉ូតូអង្គុយស្រម៉ុកនៅកន្លែងកើតហេតុតែម្តង

    BY Khmernote Media August 3, 2019
    មិនដឹងជាអស់ប៉ុន្មានតយទេ! បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូជ្រុលទៅបុករានព្រះភូមិ ធ្លាក់ពីលើម៉ូតូអង្គុយស្រម៉ុកនៅកន្លែងកើតហេតុតែម្តង

    ថៃ ៖ កាលពីម៉ោង៦ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ព្រឹកមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯហាងលក់ព្រះភូមិ ក្នុងស្រុក បាងប៉ាកង ខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ ដោយឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជិះទៅបុករានព្រះភូមិ ដោយរូបគេពុំបានដឹងខ្លួនព្រោះនៅគេងអង្គុយ ថែមទាំងស្រម៉ុកនៅឡើយ។

    តាមការរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូ Honda Wave ស្លាកលេខ อจบ 961 មានឈ្មោះថា ផនភុង អាតអ៊ុង អាយុ ២៩ឆ្នាំ ជិះម៉ូតូទៅផ្ទះក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុទំនងជាងងុយគេង គេងលក់ទាំងកំពុងបើកម៉ូតូជ្រុលទៅបុករានព្រះភូមិ អស់ប្រមាណជាង៥ ហើយក៏ធ្លាក់ចេញពីលើម៉ូតូទៅអង្គុយគេងស្រម៉ុកក្បែរកន្លែងកើតហេតុ។ តាមការសាកសួរជនបង្កខាងលើបានឲ្យដឹងថា ខ្លួនពុំដឹងអ្វីទាំងអស់ ពុំដឹងថាខ្លួនមានគ្រោះថ្នាក់ចរាចរណ៍ ហើយមកគេងនៅទីនេះបែបណានោះឡើយ ព្រោះតាមដែលចាំបានខ្លួនចេញពីវង់ផឹកស៊ីហើយក៏ជិះម៉ូតូទៅផ្ទះតែប៉ុណ្ណឹងឯង។

    ចំណែកឯម្ចាស់ហាងលក់រានព្រះភូមិ ដែលមានឈ្មោះថា​ ពាមសក្តិ ធិទិជិតូ អាយុ៦៦ឆ្នាំ បានឲ្យដឹងថា រូបគាត់ពុំបានឮសម្លេងបែកបាក់ ឬគ្រោះថ្នាក់ចរាចរណ៍អ្វីនោះទេ លុះពេលព្រឹកឡើងគាត់មកមើលហាង ហើយដើរពិនិត្យមើលជុំវិញហាងតាមទម្លាប់ ក៏ឃើញហេតុការណ៍គ្រោះថ្នាក់មួយនេះ។ ដោយគ្រោះថ្នាក់មួយនេះបានបង្កការខូចខាតទ្រព្យសម្បត្តិហាងអស់ប្រមាណជាង ៥ម៉ឹនបាត។ យ៉ាងណាមិញជនបង្ក និងជាជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាល មុននឹងចូលខ្លួនមកចាត់ការទទួលទោស ព្រមទាំងសំណងតាមផ្លូវច្បាប់៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay