ខ្មែរណូត

ស្វែងរក

  • PR

    គេហទំព័រRealestate.com.khរៀបចំពានរង្វាន់អចលនទ្រព្យកម្ពុជា ជាលើកដំបូង

    BY Khmernote Media March 27, 2018
    គេហទំព័រRealestate.com.khរៀបចំពានរង្វាន់អចលនទ្រព្យកម្ពុជា ជាលើកដំបូង

    ភ្នំពេញ ក្រុមហ៊ុនគេហទំព័រRealestate.com.khសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨(Cambodia real estate award 2018)។ យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រ Realestate.com.khដែលបានចែកជូនបណ្តាញអ្នកសារព៌តមាន ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៦ មិនានេះបានឲ្យដឹងថា ការរៀបចំពានរង្វាន់នេះ ដើម្បីជំរុញដល់វិស័យអចលនវត្ថុ ដែលជាការលើ​ក​ទឹកចិត្តដល់អ្នកខិតខំប្រឹងប្រែង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ក្រុមហ៊ុន អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុ អាចដាក់ពាក្យចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ។ នេះជាលើកតំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលការខិតខំប្រឹងប្រែងនិងភាពជោគជ័យ នៃវិស័យអចលនវត្ថុត្រូវត្រួវទទួលស្គាល់ជាសាកល។

    សេចក្តីប្រកាសព៌តមានដដែលបានបន្តថា លក្ខខ័ណ្ឌសម្រាប់ចូលរួមប្រកួ​តប្រជែងក្នុងកម្មវិធីនេះ គឺផ្តោតសំខាន់លើបីកម្រិត ក្រុមហ៊ុនខ្នាតតូចឬខ្នាតមធ្យ​ម និងក្រុមហ៊ុនខ្នាតធំ ដែលគ្របដណ្តប់​ល់អាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឲ្យមានពានរង្វាន់អចល​នវត្ថុនេះ ក្នុងគោលបំណងកំណត់ពីស្តង់ដា នៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។

    អគ្គនាយកក្រុមហ៊ុនគេហទំព័រrealestate.com.kh លោកTom O’sullivanបានថ្លែងថា​ នេះគឺជាឳកាសដែលក្រុមហ៊ុនrealestate.com.kh ដើម្បីជម្រុញវិស័យ​អចលនវត្ថុកម្ពុជា ដោយផ្តល់ឳកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យ ដើ​ ម្បីឲ្យពួកគេបង្ហាញពីសមិទ្ឋិផល ដែលធ្វើបានកន្លងមក។លោកបន្តថា យើងមានភាពរីករាយ ក្នុងការប្រកាសធ្វើពានរង្វាន់អចលនវត្ថុ២០១៨ ក្រោមការគាំទ្រពីក្រ​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ​នេះ នឹងក្លាយជាសករាជថ្មីមួយ និងឧត្តមភាពមួយសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។

    គណៈកម្មការរៀបចំពានរង្វាន់នេះ នឹងផ្តល់រង្វាន់ចំនួន៣០ដល់ក្រុមហ៊ុននានា ដែលបានចូលរួម និងជាប់ក្នុងកម្មវិធីនេះ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហ​កម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកម៉ី វ៉ាន់បានថ្លែងថា កម្មវិធីនេះគឺជាវេទិកាមួយ ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារ ក្រុមហ៊ុនភ្នាក់​ងារអចលនវត្ថុ ដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងអនុ​លោមតាមច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។


    ពានរង្វាន់នេះនឹងត្រូវប្រកាសនៅថ្ងៃទី២៧ មិនថុនាខាងមុខនេះ ហើយ​សំ​បុត្រសំរាវើចូលរួម និងឧបត្ថម្ភកម្មវិធីខាងលើ នឹងចាប់ផ្តើមលក់នៅសប្តាហ៍ខាងមុខនេះ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា យើងរីករាយក្នុងការធ្វើការងារនេះរួមគ្នា ដើម្បីលើកកំពស់​ វិស័យនេះនៅកម្ពុជា ខណៈក្រុមហ៊ុនRealestate.com.khជាក្រុមហ៊ុនលេឋ១នៅ​កម្ពុជា ហេតុនេះយើងសម្រេចសហការគ្នាជាលើកតំបូង និងមិនមែនជាលើក​ចុងក្រោយទេ។
    លោកបន្តថា “វាមិនមែនជាពានរង្វាន់របស់CVEA មិនមែនពានរង្វាន់របស់Realestate.com.khទេ តែសម្រាប់កម្ពុជា សម្រាប់វិស័យអចលនវត្ថកម្ពុជា”។

    លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានគណកម្មការវាយតម្លៃពានរង្វាន់នេះបានមានប្រសាសន៍ថា ពានរង្វាន់នេះមានសារសំ​ខាន់ណាស់ ដែលវានឹងលើកស្ទួយកិត្យានុភាពកម្ពុជា ក្នុងកម្រិតតំបន់និងពិភព​លោក ហេតុនេះពានរង្វាន់នេះនឹងធ្វើឡើងដោយសុក្រិតភាពបំផុត និងឈរលើយុត្តិធ៌ម គុណតម្លៃ និងឯករាជ្យភាព។លោកបន្តថា ក្នុងការងារជាសាស្រ្តាចារ្យ ជាអ្នកផ្តល់ពិន្ទុ លោកមិនមែនជាមនុស្សដែលងាយផ្តល់ពិន្ទុល្អនោះទេ ហេតុនេះអ្នក​ចូលរួមក្នុងកម្មវិធីនេះ និងទទួលបានពានរង្វាន់នឹងកសាងកេរ្ត៍ឈ្មោះរបស់ខ្លួនបាន។
     លោកបន្តថា “អ្វីជាសារផ្តាំផ្ញើររបស់ខ្ញុំ គឺក្រុមហ៊ុនឬភ្នាក់ងារអចលនវត្ថុដែ​ល​ដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះ កុំទាក់ទងជាមួយខ្ញុំឲ្យសោះ បើទាក់ទងនឹង​មិន​ទទួលបានការវាយតម្លៃទេ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay