ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ បានធ្វើឱ្យថៃខាតបង់រហូតដល់ ៣២៦ លានដុល្លារអាមេរិក

    BY autoadmin August 5, 2019
    មហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ បានធ្វើឱ្យថៃខាតបង់រហូតដល់ ៣២៦ លានដុល្លារអាមេរិក

    ការប៉ាន់ប្រមាណចុងក្រោយពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បង្ហាញថា មហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ បានប៉ះពាល់ដល់ផ្ទៃដីកសិកម្មចំនួន ១,៣៣០គីឡូម៉ែត្រក្រឡា ដោយការខូចខាតជំហានដំបូងត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១០ពាន់លានបាត ៣២៦លានដុល្លារអាមេរិក។ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានធ្វើការស្ទង់មតិលើគ្រោះមហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ ដែលបានចងក្រងពីទីភ្នាក់ងាររដ្ឋាភិបាលកសិកម្ម និងក្រុមហ៊ុនឯកជន ដែលមានគំរូទិន្នន័យចំនួន ១០៩ នៅទូទាំងប្រទេស។ ហើយការស្ទង់មតិបានសន្និដ្ឋានថា វិស័យកសិកម្មត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះមហន្តរាយ ជាពិសេសនៅតំបន់ភាគខាងជើង និងភាគឦសាន ដែលប៉ះពាល់ដល់ទិន្នផល និងប្រាក់ចំណូលរបស់កសិករយ៉ាងខ្លាំង។

    យោងតាមទិន្នន័យពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ផ្ទៃដីកសិកម្មចំនួន ១,៣៤១គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតឆ្នាំនេះ ដែលភាគច្រើនជាដំណាំស្រូវ។ ហើយដំណាំស្រូវចំនួន ៦៥៦គីឡូម៉ែត្រក្រឡា ត្រូវរងការខូចខាតយ៉ាងខ្លាំងគិតជាទឹកប្រាក់ចំនួន ៧.៥ពាន់លានបាត។ ចំណែកការខូចខាតដំណាំផ្សេងទៀតមានដូចជា ពោត អំពៅ សម្រាប់រោងចក្រ និងដំឡូងមី ដែលធ្វើឱ្យការប៉ាន់ស្មានខូចខាតសរុបមានដល់ទៅ ៩.៨ ពាន់លានបាត៕

    អត្ថបទ៖ លីដា

    Share This Post: