ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UN និយាយថា កូរ៉េខាងជើងរកបានទុន ២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមអ៉ីនធឺណិត ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល

    BY autoadmin August 6, 2019
    UN និយាយថា កូរ៉េខាងជើងរកបានទុន ២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមអ៉ីនធឺណិត ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល

    ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើតប្រាក់ប្រមាណ ២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត (cyberattack) ហើយត្រូវបានគេសង្ស័យថា បានប្រើប្រាស់លុយទាំងនោះ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ ក្រុមប្រឹក្សាសន្តិសុខដែលឃ្លាំមើលការដាក់ទណ្ឌកម្មរបស់ UN ទៅលើប្រទេសកូរ៉េខាងជើង បានចងក្រងរបាយការណ៍ដោយវាយតម្លៃការអនុលោមក្នុងរយៈពេល ៦ខែ កន្លងមកនេះ។

    ពួកគេនិយាយថា កូរ៉េខាងជើងបានចាប់ផ្តើមវាយប្រហារតាមអ៊ិនធឺរណិតតាមវិធីសាស្ត្រកាន់តែទំនើបឡើង ដើម្បីលួចទុនពីស្ថាប័នហិរញ្ញវត្ថុ និងការប្តូររូបិយប័ណ្ណអេឡិចត្រូនិក (crypto-currency) ។ UN បាននិយាយថា ការវាយប្រហារត្រូវបានដឹកនាំដោយការិយាល័យស៊ើបការណ៍សម្ងាត់ ដែលទទួលបន្ទុកស៊ើបការណ៍របស់កូរ៉េខាងជើង។ របាយការណ៍ក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបន្តលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ទោះបីជាពួកគេមិនបានធ្វើតេស្តនុយក្លេអ៊ែរ ឬបាញ់មីស៊ីលផ្លោងឆ្លងទ្វីបក្នុងរយៈពេល ៦ខែ នៃការស៊ើបអង្កេតក៏ដោយ។

    UN បន្ថែមថា ខែមេសាឆ្នាំនេះកូរ៉េខាងជើងបានប្រើប្រាស់ការផ្ទេរពីនាវាទៅនាវាខុសច្បាប់ ដើម្បីនាំទំនិញចូលលើសពីដែនកំណត់ប្រចាំឆ្នាំរបស់ខ្លួន នៃផលិតផលប្រេងចម្រាញ់ចំនួនកន្លះលានបារ៉ែល ដែលជាការបន្ដរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មន្រ្តីក្រុមប្រឹក្សាសន្តិសុខបានលើកឡើងពីការកើនឡើងនៃការវាយលុកតាមអ៉ីនធឺណិតក្នុងចំណោមសកម្មភាពរបស់កូរ៉េខាងជើង និងនិយាយថា វាកាន់តែមានសារៈសំខាន់សម្រាប់រដ្ឋាភិបាល ក្នុងការចែករំលែកព័ត៌មានស្តីពីសកម្មភាពហិរញ្ញវត្ថុអន្តរជាតិ៕

     

    អត្ថបទ៖ លីដា

    Share This Post: