ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកទៀតហើយ! ផ្សារទំនើបអាមេរិកមួយ លក់ផ្លែខ្នុរចិតជាបន្ទះៗដូចភីហ្សា ធ្វើឱ្យជនជាតិអាស៊ីទប់សើចមិនបាន

    BY autoadmin August 6, 2019
    ប្លែកទៀតហើយ! ផ្សារទំនើបអាមេរិកមួយ លក់ផ្លែខ្នុរចិតជាបន្ទះៗដូចភីហ្សា ធ្វើឱ្យជនជាតិអាស៊ីទប់សើចមិនបាន

    ថ្មីៗនេះមានស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ រស់នៅរដ្ឋ Illinois សហរដ្ឋអាមេរិក គាត់បានបង្ហោះចែកចាយនូវរឿងរ៉ាវគួរឱ្យអស់សំណើច និងហួសចិត្តមួយ។ ដោយចៃដន្យគាត់បានដើរមើលទំនិញនៅក្នុងផ្សារទំនើបមួយកន្លែង ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់អស់សំណើចនោះគឺ នៅក្នុងទូលក់ផ្លែឈើចិតស្រាប់របស់ផ្សារទំនើប មានដាក់លក់ «ផ្លែខ្នុរ» ដែលចិតជាបន្ទះៗដូចជាផ្លែឪឡឹក ឬភីហ្សា ទៅវិញ។ គាត់បានបង្ហោះរូបភាពខ្នុរនោះ ដែលធ្វើឱ្យអ្នកលេងអ៉ីនធឺណិតជាច្រើនទប់សើចមិនបាន ហើយថែមទាំងបានទទួលបានការ Shares និង Likes ជាច្រើនទៀតផង។

    បើនិយាយទៅពួកលោកខាងលិចតែងតែធ្វើឱ្យពួកអាស៉ីហួចចិត្តរហូតមក ដោយជាកស្ដែងថ្មីៗនេះរឿង Another Life របស់ Netflix ក៏បានហៅ «សាវម៉ាវ» ថាជា «ផ្លែឈើក្រៅភព» ផងដែរ។ យ៉ាងណាមិញក៏មានអ្នកលេងអ៉ីនធឺណិតជាច្រើនបានបញ្ចេញមតិលើរូបភាព ដោយមានអ្នកខ្លះគាត់បាននិយាយបែបលេងសើចថា វាមិនអីទេសម្រាប់ជនជាតិអាស៉ីក្នុងការទិញខ្នុរដែលចិតជាបន្ទះៗនេះទៅញ៉ាំ ប៉ុន្តែសម្រាប់បរទេសវិញមិនដឹងថា ពួកគេនឹងធ្វើមុខបែបណាទេ នៅពេលដែលពួកគាតអាចនឹងមិនដឹងពីរបៀបញ៉ាំ ដោយសារតែខ្នុរនេះអ្នកលក់មិនបានចិតយកផ្នែកស (ជ័រ) វាចេញនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: