អ្នកជំនាញបានឲ្យដឹងថា ការម៉ាស្សាដោយឲ្យត្រីខាំជើងអាចចម្លងមេរោគអេដស៍ និងជំងឺរលាកថ្លើមបាន
យោងតាមអ្នកជំនាញផ្នែកសុខភាពបានអះអាងថា ការម៉ាស្សាជើងដោយឲ្យកូនត្រីតូចៗខាំជើង អាចចម្លងមេរោគអេដស៍ និងជំងឺ រលាកថ្លើមប្រភេទ C បាន។ យោងតាមទីភ្នាក់ងារការពារសុខភាពបានឲ្យដឹងទៀតថា អ្នកដែលងាយនឹងឆ្លងមេរោគតាមរយៈម៉ាស្សាជើងដោយឲ្យកូនត្រីតូចៗខាំនេះ គឺជាមនុស្សដែលមានជំងឺទឹកនោមផ្អែម អ្នកមានជំងឺរលាកស្បែក និងអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ក្រុមអ្នកជំនាញខាងលើបានពន្យល់ថា របៀបនៃការចម្លងមេរោគមានពីរប្រភេទ ទីមួយគឺដោយតាមរយៈមេរោគ និងបាក់តេរីដែលមាននៅក្នុងអាងទឹកនោះស្រាប់តែម្តង។ ហើយមួយវិញទៀតវាឆ្លងតាមរយៈត្រី ខាំជើងអ្នកមានមេរោគណាម្នាក់ដោយខាំដាច់កោរសិកាស្បែកដែលងាប់ ហើយបានបង្កឲ្យមានមេរោគនៅក្នុងទឹកនោះ។
យ៉ាងណាក្តី អ្នកជំនាញបានឲ្យដឹងដែរថា ភាគរយដែលឆ្លងមេរោគតាមវិធីដូចដែលបានរៀបរាប់ខាងលើនេះគឺតិចបំផុត។ សូមបញ្ជាក់ថា ការម៉ាស្សាដោយឲ្យត្រីខាំជើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ ហើយកន្លមងមកគេមិនដែលដឹងផលអវិជ្ជមានរបស់វានោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail