ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនប្រកាសអាសន្នពីការរីករាលដាលនៃជំងឺគ្រុនឈាម បន្ទាប់ពីមានមនុស្សយ៉ាងតិច ៦២២នាក់ បានបាត់បង់ជីវិតនៅឆ្នាំនេះ

    BY autoadmin August 7, 2019
    ហ្វីលីពីនប្រកាសអាសន្នពីការរីករាលដាលនៃជំងឺគ្រុនឈាម បន្ទាប់ពីមានមនុស្សយ៉ាងតិច ៦២២នាក់ បានបាត់បង់ជីវិតនៅឆ្នាំនេះ

    នាយកដ្ឋានសុខាភិបាលហ្វីលីពីនកាលពីថ្ងៃអង្គារបានប្រកាសថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមរបស់ប្រទេសនេះ គឺជាការរាតត្បាតរបស់ជាតិ បន្ទាប់ពីមានមនុស្សយ៉ាងតិច ៦២២នាក់ បានបាត់បង់ជីវិត ដោយសារជំងឺដែលបង្កឡើងដោយមូសនៅឆ្នាំនេះ។ ទីភ្នាក់ងារនេះបាននិយាយថា លេខាធិការសុខភាព Francisco Duque III បានធ្វើសេចក្តីប្រកាស ដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបចំពោះការផ្ទុះឡើង ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់អាចទទួលបានមូលនិធិពិសេសបានយ៉ាងឆាប់រហ័ស។

    ប្រទេសហ្វីលីពីនមានករណីជំងឺគ្រុនឈាមចំនួន ១៤៦,០៦២ករណី ចាប់តាំងពីខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំនេះ ដែលស្មើនឹង ៩៨% ច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ជំងឺគ្រុនឈាមនេះ គឺជាការបង្ករោគដោយមូសខាំ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសតំបន់ត្រូពិកទូទាំងពិភពលោក។ វាអាចបណ្តាលឱ្យឈឺសន្លាក់ ចង្អោរ ក្អួត និងកន្ទួល ហើយអាចបណ្តាលឱ្យមានបញ្ហាដកដង្ហើម ហូរឈាម និងខ្សោយសរីរាង្គ ក្នុងករណីធ្ងន់ធ្ងរ។ ខណៈពេលដែលមិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺនេះ ការថែទាំវេជ្ជសាស្ត្រដើម្បីរក្សាកម្រិតជាតិរាវរបស់មនុស្សម្នាក់ៗ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់បំផុត៕

    អត្ថបទ៖ លីដា

    Share This Post: