អាណិតណាស់! លោកតាម្នាក់ដើរ១០០ គីឡូម៉ែត្រក្នុងមួយថ្ងៃដើម្បីលក់ត្រី យកប្រាក់ព្យាបាលជម្ងឺប្រពន្ធជាទីស្រលាញ់
ម៉ាឡេស៊ី៖ លោកតាម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រក្នុងមួយថ្ងៃដើម្បីលក់ត្រីប្រឡាក់យកប្រាក់ព្យាបាលជំងឺប្រពន្ធរបស់គាត់។ លោកតារូបនេះមានឈ្មោះថា Md Zin Ahmad អាយុ ៦៤ ឆ្នាំ រស់នៅក្រុង Melaka នៃប្រទេសម៉ាឡេស៊ី។ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ លោកតា Md Zin Ahmad បានចេញដំណើរពីផ្ទះនៅម៉ោង ៨ព្រឹកជារៀងរាល់ថ្ងៃ ជាមួយនឹងតី្រប្រឡាក់ជាមធ្យម ១០០កញ្ចប់ និងបានដើរគ្រប់ទីកន្លែងក្នុងក្រុង Melaka ដើម្បីលក់តី្រប្រឡាក់ទាំងនោះ។

ត្រីប្រឡាក់របស់គាត់មានតម្លៃ RM 0,៥០ (០,១២ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហើយចំពោះតំបន់ខ្លះដែលគាត់ត្រូវធ្វើដំណើរដោយអស់ប្រាក់បន្ថែមនោះគាត់នឹងលក់ត្រីប្រឡាក់ទាំងនោះថ្លៃបន្តិចគឺ RM ១០ ក្នុង ៤ កញ្ចប់ (២,៤០ ដុល្លារអាមេរិកសម្រាប់ទិញម្តង ៤ កញ្ចប់)។ ប្រាក់ចំនូលពីការលក់ត្រីប្រឡាក់នេះហាក់មិនច្រើននោះទេ តែវាជាមុខរបរតែមួយគត់ដែរលោកតា និងប្រពន្ធរបស់គាត់រួមគ្នាអាចធ្វើវាបាន។ ក្រោយសាច់រឿងរបស់លោកតាខាងលើនេះ ត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមមក ប្រជាពលរដ្ឋម៉ាឡេស៊ីជាច្រើនបាននាំគ្នាជួយទិញត្រីរបស់គាត់ដោយឲ្យថ្លៃជាងតម្លៃធម្មតា ហើយអ្នកខ្លះថែមទាំងបានឲ្យលុយគាត់ដោយមិនយកត្រីទៀតផងក៏មានដែរ៕


អត្ថបទ៖ភក្តី