ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកចោរស្ទើរភ្លើង ទាញកាំបិតបម្រុងគំរាមម្ចាស់ហាងដើម្បីប្លន់ តែម្ចាស់ហាងតបវិញជាមួយនឹងដាវយ៉ាងវែង

    BY autoadmin August 7, 2019
    លោកចោរស្ទើរភ្លើង ទាញកាំបិតបម្រុងគំរាមម្ចាស់ហាងដើម្បីប្លន់ តែម្ចាស់ហាងតបវិញជាមួយនឹងដាវយ៉ាងវែង

    ជាធម្មតាអ្នកតែងតែឃើញចោរប្លន់ច្រើនតែរត់គេចរួច ប្រសិនបើពួកគេមានប្រដាប់ដោយអាវុធ ដើម្បីគំរាមជនរងគ្រោះ។ ប៉ុន្តែយ៉ាងណាមិញ រឿងចោរ និងម្ចាស់ហាងមួយនេះវិញ គឺពិតជាគួរឱ្យអស់សំណើចមែនទែន! ដោយនៅក្នុងវីដេអូ CCTV របស់ហាងយើងឃើញថា លោកចោរគាត់បម្រុងតែគំរាមម្ចាស់ហាងដោយកូចកាំបិត ប៉ុន្តែម្ចាស់ហាងតបទៅវិញជាមួយនឹងដាវយ៉ាងវែង។

    យោងតាម HK On CC បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង នៅថ្ងៃសុក្រ ទី០២ ខែសីហា ប្រហែលម៉ោង ១យប់ នៅពេលដែលម្ចាស់ហាងម្នាក់គាត់កំពុងឈរលក់បណ្ដើរ និងលេងហ្គេមទូរស័ព្ទបណ្ដើរជាធម្មតា ដោយគ្មានពាក់អាវនោះទេ នៅឯបញ្ជរគិតលុយរបស់ហាង។ ចៃដន្យស្រាប់តែមានបុរសម្នាក់ទៀតពាក់់អាវពណ៌ស គាត់ធ្វើជាចូលទិញដែកកេះ ហើយដើរមកបញ្ជរគិតលុយ ប៉ុន្តែគ្មានលុយឱ្យនោះទេ។ ក្រោយមកម្ចាស់ហាងគាត់ទាមទារឱ្យបុរសម្នាក់នោះបង់លុយឱ្យគាត់ ប៉ុន្តែលោកចោរគាត់ថា គ្មានលុយសុទ្ធឱ្យទេ ហើយក្នុង E-Wallet របស់គាត់ក៏អស់លុយដែរ។

    បន្ទាប់មកទៀត ឆ្លៀតពេលម្ចាស់ហាងគាត់ងាកមុខទៅលេងហ្គេមទូរស័ព្ទរបស់គាត់វិញ លោកចោរបានលួចលាក់ដែកកេះក្នុងហោប៉ៅ និងស្រាប់តែទាញកូនកាំបិត ដែលមានដាក់លក់នៅបញ្ជរគិតលុយហ្នឹងស្រាប់ បម្រុងនឹងគំរាមម្ចាស់ហាង ប៉ុន្តែម្ចាស់ហាងម្នាក់នោះស្រាប់តែតបមកវិញជាមួយនឹងដាវយ៉ាងវែង ដែលធ្វើឱ្យលោកចោរស្ទើរភ្លើងភ័យ ហើយដកដែកកេះពីហោប៉ៅឱ្យម្ចាស់ហាងវិញ និងដើរចេញពីហាងតាមសម្រួល៕

    អត្ថបទ៖ លីដា

    Share This Post: