ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងសង្គ្រោះ711 កងពល​តូច70​ ចេញដំណើរតាមឧទ្ធម្ភាចក្រ ដើម្បីទៅសង្គ្រោះបុរសដែលជាប់ក្នុងគំលាតថ្មភ្នំ

    BY Khmernote Media August 7, 2019
    កងសង្គ្រោះ711 កងពល​តូច70​ ចេញដំណើរតាមឧទ្ធម្ភាចក្រ ដើម្បីទៅសង្គ្រោះបុរសដែលជាប់ក្នុងគំលាតថ្មភ្នំ

    ខណៈនេះសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមសង្គ្រោះជាច្រើនកំពុងតែធ្វើការសង្គ្រោះបុរសម្នាក់មានវ័យ២០ឆ្នាំ មានមុខរបរជាអ្នកយកអាច៍ប្រចៀវ ដែលបានជាប់ក្នុងគំលាតថ្មភ្នំ ខណៈដែលចូលទៅយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងភ្នំតែម្តង។ យ៉ាងណាមិញយោងតាមការបង្ហោះពីប្រភពលោក ផែង វណ្ណៈ បានឲ្យដឹងថា ពេលនេះកងសង្គ្រោះ711 កងពល​តូច​ ៧០​ ចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ទៅព្រលានយន្តហោះយោធា នឹងបន្តតាមឧទ្ធម្ភាចក្រឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ​ ។

    គួររំលឹកថាជនរងគ្រោះឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ ហើយយោងតាមព័ត៌មាននៅន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល ហើយខ្លួនក៏បានដើររកពិល ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មតែម្ដង ។ យោងតាមព័ត៌មានដែលទទួលបាននៅពេលនេះក្រុមសង្គ្រោះបានសង្គ្រោះជនរងគ្រោះជិតរួចចេញមកខាងក្រៅហើយ ប៉ុន្តែនៅមិនទាន់បានចេញក្រៅដោយសារតែក្នុងរូងភ្នំមានសភាពចង្អៀត​និងគ្រោះថ្នាក់។ សូមជូនពរ​ក្រុម​ការងារ​សង្គ្រោះ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​សង្គ្រោះ​ជនរងគ្រោះ​ ៕

    ប្រភព ៖​ Soy Narith / Pheng Vannak News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay