ព័ត៌មានជាតិ
បុរសដែលជាប់នៅក្នុងរូងភ្នំអស់ជាច្រើនថ្ងៃនោះ ត្រូវបានបញ្ចូនមកដល់មន្ទីរពេទ្យហើយ
BY Khmernote Media
August 7, 2019
ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយបុរសម្នាក់ឈ្មោះ បូរ៉ាអាយុ២៧ឆ្នាំ មុខរបរជាអ្នកយកអាចម៍ប្រចៀវ បានជាប់ក្នុងគំលាតថ្មភ្នំ ខណៈដែលចូលទៅយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងភ្នំនោះអស់រយៈពេលចំនួន៤ថ្ងៃ។ ហើយនាល្ងាចមិញនេះផងដែរកងសង្គ្រោះ៧១១ កងពលតូច ៧០ បានចេញដំណើរពីទីបញ្ជាការកងពលចោមចៅ ធ្វើដំណើរតាមឧទ្ធម្ភាចក្រ ដឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ។
បន្ទាប់ពីជួយសង្គ្រោះអស់ជាច្រើនម៉ោង ជនរងគ្រោះក៏ត្រូវបានយកចេញពីរូងភ្នំនោះ ដោយសុវត្ថិភាព ហើយយោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា នាពេលនេះជនរងគ្រោះត្រូវបានបញ្ចូនទៅដល់មន្ទីរពេទ្យហើយ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព៕




អត្ថបទ៖ សេម


