ញៀនល្បែងហួស! ចាញ់អស់ពីខ្លួនមិនអស់ចិត្ត មកភ្នាល់ដាក់ប្រពន្ធឲ្យគេរួមភេទទៀត ចុងក្រោយនៅតែចាញ់ទៀត
ឥណ្ឌា៖ អ្នកញៀននឹងល្បែងស៊ីសងមួយចំនួនហ៊ានលក់ផ្ទះ លក់ដី លក់រថយន្ត ឬទ្រព្យសម្បត្តិផ្សេងជាដើម ដើម្បីយកលុយមកបន្តលេងល្បែងរបស់ពួកគេទៀត។ ដោយឡែកសម្រាប់បុរសម្នាក់នៅឥណ្ឌាវិញ ហ៊ានទាំងភ្នាល់ដាក់ប្រពន្ធទៀតផង ដើម្បីបន្តលេងបៀ ក្រោយពេលគាត់ចាញ់អស់ទ្រព្យសម្បត្តិ និងគ្មានអ្វីលក់យកប្រាក់បន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងលិច ប្រទេសឥណ្ឌា។ អត្តសញ្ញាណរបស់បុរសជាប្តី និងស្រ្តីជាប្រពន្ធមិនត្រូវបានគេបង្ហាញឡើយ ដោយគេចង់រក្សាកិត្តិយសសម្រាប់ស្រ្តីរងគ្រោះ។

ប្រភពដដែលនេះបានបញ្ជាក់ថា បុរសជាប្តីជាអ្នកញៀងនឹងការលេងបៀ Poker ជាខ្លាំង ហើយក្នុងថ្ងៃកើតហេតុក្រោយចាញ់បៀអស់លុយ គាត់ក៏បានសម្រេចលេងបៀបន្តទៀតដោយភ្នាល់ដាក់ប្រពន្ធរបស់គាត់ និងបានភ្នាល់គ្នាក្នុងលក្ខខណ្ឌថា បើគាត់ចាញ់បៀមួយដៃនេះ គាត់នឹងអនុញ្ញាតឲ្យដៃគូលេងបៀជាបុរសពីរនាក់រួមភេទជាមួយនឹងប្រពន្ធរបស់គាត់ម្នាក់ពីរដង តែបើគាត់ឈ្នះគាត់នឹងយកលុយមកវិញ។ ជាសំណាងអាក្រក់គាត់ក៏បានចាញ់បៀទៀត ហើយគាត់ក៏បានបង្ខំឲ្យប្រពន្ធរបស់គាត់រួមភេទជាមួយគេរហូតបានសម្រេចតាមការភ្នាល់គ្នា។ យ៉ាងណាក្តី ក្រោយបែកធ្លាយដំណឹងនេះ បុរសជាប្តីដែលឆ្កួតនឹងល្បែងរូបនេះត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕
អត្ថបទ៖ភក្តី