ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រុងប្រយ័ត្ន! នារីអូតេះម្នាក់នេះបានស្លាប់ភ្លាមៗ ក្រោយមូសខាំត្រឹមតែ ៣ថ្ងៃ ប៉ុណ្ណោះ

    BY autoadmin August 8, 2019
    សូមប្រុងប្រយ័ត្ន! នារីអូតេះម្នាក់នេះបានស្លាប់ភ្លាមៗ ក្រោយមូសខាំត្រឹមតែ ៣ថ្ងៃ ប៉ុណ្ណោះ

    ខណៈរដូវវស្សាបានចូលមកដល់ ធ្វើឱ្យមានការផ្ទុះឡើងវិញនូវជំងឺដែលទាក់ទងនឹងសត្វមូសជាច្រើន។ ជាក់ស្ដែងមិនថានៅក្នុងប្រទេសកម្ពុជាយើងទេ ប្រទេសជាច្រើននៅតំបន់អាស៉ីសុទ្ធតែជួបបញ្ហានេះ ដែលសូម្បីតែហ្វីលីពីនក៏ឈានដល់ការប្រកាសអាសន្ន ពីការរីករាលដាលនៃជំងឺគ្រុនឈាមនេះដែរ។ ហើយថ្មីៗនេះវិញ មាននារីអូតេះជនជាតិថៃម្នាក់ ក៏បានស្លាប់ដោយសារជំងឺគ្រុនឈាមនេះ ពោលគឺត្រឹមតែរយៈពេល ៣ថ្ងៃ បន្ទាប់ពីគាត់ត្រូវបានមូសខាំ។

    នារីរងគ្រោះមានឈ្មោះថា Apitchaya Jareondee នាងមានអាយុ ២៥ឆ្នាំ ហើយនាងត្រូវបានសមាជិកជាច្រើននៃគ្រួសារ បញ្ជូននាងទៅជួបគ្រូពេទ្យភ្លាមៗ បន្ទាប់ពីមានអាការៈក្តៅខ្លួន និងឈឺក្បាលធ្ងន់ធ្ងរ។ គ្រួសារជនរងគ្រោះបាននាំនាងទៅមន្ទីរពេទ្យ Lanna នៅឈៀងម៉ៃភាគខាងជើង នៃប្រទេសថៃ ហើយក្រោយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ពួកគេរកឃើញថា នាងមានជំងឺគ្រុនឈាមឆ្លងតាមរយៈមូសខាំ។ គ្រូពេទ្យបានណែនាំឱ្យគ្រួសារជនរងគ្រោះ នាំនាងមកពិនិត្យឈាមជារៀងរាល់ថ្ងៃ។

    ប៉ុន្តែជាអកុសល ដោយសារការឆ្លងរាលដាលធ្ងន់ធ្ងរពេក ជាលទ្ធផលបណ្តាលឱ្យមានការហូរឈាម ប្រកាច់ និងសរីរាង្គចុះខ្សោយ។ នាង Apitchaya ដែលជានារីអូតេះរបស់ Thai Lion Air ត្រូវបានគេប្រកាសថា បានស្លាប់កាលពីថ្ងៃច័ន្ទនេះ៕

    អត្ថបទ៖ លីដា

    Share This Post: